ផលិតកម្ម GenMusix សម្ពោធបើកជាផ្លូវការ មានចក្ខុវិស័យ អភិវឌ្ឍវិស័យតន្ត្រី និង បង្កើនការងារ សិល្បៈក្នុងស្រុកឱ្យកាន់តែរីកចម្រើន
- 2023-09-20 03:49:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតកម្ម GenMusix សម្ពោធបើកជាផ្លូវការ មានចក្ខុវិស័យ អភិវឌ្ឍវិស័យតន្ត្រី និង បង្កើនការងារ សិល្បៈក្នុងស្រុកឱ្យកាន់តែរីកចម្រើន
ចន្លោះមិនឃើញ
ផលិតកម្មចម្រៀងថ្មី GenMusix បានសម្ពោធជាផ្លូវការ កាលពីយប់ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៣ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដោយមានតារាសិល្បៈ ចូលរួមជាច្រើនរូប។
GenMusix សម្ពោធពិធីបើក រួមចំណែកអភិវឌ្ឍវិស័យតន្រ្តី និង ការគ្រប់គ្រងសិល្បៈករតាមស្តង់ដារ និងបង្កើនការងារ សិល្បៈក្នុងស្រុកឱ្យកាន់តែរីកចម្រើន ។ ក្នុងនោះផងដែរ គឺការរួមចំណែកក្នុងការផលិតតន្រ្តីនិងទស្សនីយភាពដែលមានគុណភាពកាន់តែខ្ពស់ទៅលើទីផ្សារ។
GenMusix មានចក្ខុវិស័យក្នុងការរួមចំណែក នូវក្នុងការបណ្ដុះឥទ្ធិពលវិជ្ជមាន តាមរយៈវិស័យតន្រ្តីទៅក្នុងសង្គម និង ការរួមចំណែកនូវក្នុងការផ្សព្វផ្សាយកម្ពុជាទៅក្នុងវេទិកាអន្តរជាតិ។ ផលិតកម្មថ្មីនេះ នឹងផ្តល់នូវវេទិកាលំដាប់ថ្នាក់ពិភពលោកសម្រាប់វិស័យតន្ត្រីនៃប្រជាជនកម្ពុជា៕