លោកស្រី ជី សុភា ជាសហគ្រិនវ័យក្មេងឆ្នើមមួយរូប ចូលចិត្តចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ដល់អ្នកជំនាន់ក្រោយ
- 2023-09-23 08:08:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកស្រី ជី សុភា ជាសហគ្រិនវ័យក្មេងឆ្នើមមួយរូប ចូលចិត្តចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ដល់អ្នកជំនាន់ក្រោយ
ចន្លោះមិនឃើញ
លោកអ្នកប្រាកដជាបានស្គាល់ អ្នកនាង ជី សុភា ដែលជាសហគ្រិនឆ្នើមវ័យក្មេង និង អគ្គនាយិកាក្រុមហ៊ុន GMB តែងតែលេចមុខក្នុងការងារសប្បុរសធម៌ជាច្រើននៅក្នុងប្រទេសកម្ពុជា ។
មិនត្រឹមតែមានសម្រស់ស្រស់ស្អាតនិងចិត្តល្អប៉ុណ្ណោះទេ អ្នកនាង ជី សុភា ក៍ជាបុគ្គលម្នាក់ពោពេញទៅដោយចំណេះដឹង តែងតែចែលរំលែកបទពិសោធន៍ផ្សេងៗដែល អ្នកនាងបានឆ្លងកាត់កន្លងមក ហើយមានការគាំទ្រពីសំណាក់ប្រជាជនជាច្រើនអ្នកផងដែរ ។
អ្នកនាង ជី សុភា បានថ្លែងប្រាប់ថា គ្រប់ដំណើរជីវិតរបស់មនុស្សម្នាក់ៗតែងតែតែជួបនូវបញ្ហាផ្សេងៗគ្នា ហើយដំណោះស្រាយក៍ផ្សេងៗគ្នា រៀនទទួលស្គាល់និងពេញចិត្តនូវអ្វីដែលយើងមាន ប្រឈមមុខ និងដើរទៅមុខដោយសង្សឹមៗ គង់តែទទួលបាននូវលទ្ធផល ដែលកើតឡើងពីការខិតខំប្រឹងប្រែងរបស់យើង ។
អ្នកនាង ជី សុភា ផ្តាំទៅក្មេងៗជំនាន់ក្រោយ អោយខិតខំប្រឹងប្រែងហ៊ានសម្រេចិត្ត ដើរតាមក្តីស្រម៉ៃ តាមបេះដូង កុំតាមអ្នកដ៍ទៃ ព្រោះជោគវាសនារបស់យើង យើងជាអ្នកកំណត់ដោយខ្លួនឯង មិនមែនអ្នកដ៍ទៃជាអ្នកកំណត់នោះឡើយ ។
គួររំលឹកផងដែរថា អ្នកនាង ជី សុភា ជាអ្នកជំនួញវ័យក្មេង ដោយមួយរយៈចុងក្រោយនេះមានការគាំទ្រយ៉ាងច្រើននៅក្នុងបណ្តាញសង្គមជាពិសេស TikTok អ្នកនាង មានអ្នក តាមដាន រហូតដល់ 711K និង ចុចឡាចរហូតទៅដល់ 34 លាន ឡាច ដែលជាចំនួនមួយដ៍ច្រើនផងដែរ៕