តាមការបញ្ជាក់ពី HYBE គឺ RM, Jimin, V និង Jungkook នឹងចូលទាហានចុងឆ្នាំនេះ
- 2023-09-26 02:53:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមការបញ្ជាក់ពី HYBE គឺ RM, Jimin, V និង Jungkook នឹងចូលទាហានចុងឆ្នាំនេះ
ចន្លោះមិនឃើញ
HYBE បានចាប់ផ្ដើមប្រកាសពីគម្រោងចូលធ្វើទាហានរបស់សមាជិក BTS ដែលនៅសល់មិនទាន់ចូលទ័ពហើយនៅព្រឹកនេះ។
ស្ថិតក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយ HYBE នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ ពួកគេបានបញ្ជាក់ថាសមាជិក BTS ទាំង ៧ នាក់បានបន្តកុងត្រាជាមួយនឹងក្រុមហ៊ុន BIGHIT MUSIC ជាថ្មី។
ជាមួយគ្នានោះក្រុមហ៊ុនក៏បានបញ្ជាក់ពីគម្រោងចូលទាហានរបស់សមាជិក BTS ដែលនៅសល់ដែរ ដោយមានបង្ហាញដូចតទៅ៖
«សមាជិកទាំងអស់របស់ BTS បានសម្រេចចិត្តបន្តកុងត្រាជាថ្មីជាមូយនឹងក្រុមហ៊ុនហើយ។ សមាជិកដែលទើបចូលទាហាន (Jin, J-Hope, Suga) នឹងបញ្ចប់កាតព្វកិច្ចរបស់ពួកគេនៅឆ្នាំ ២០២៥ ហើយកុងត្រាថ្មីរបស់ពួកគេនឹងចាប់ផ្ដើមនៅពេលនោះដូចគ្នា។ ពួកយើងនឹងប្រកាសពីគម្រោងចូលទាហានសម្រាប់សមាជិក BTS ដែលនៅសល់ជាបន្តបន្ទាប់តាមើំដាប់លំដោយនៅឆ្នាំនេះ»៕