នរណាទៅជាម្ចាស់ឈ្មោះ ដែលល្បីឃ្លា”ចុះឯណា Goofy?” ក្នុងបទ”20Out Now” របស់ ទេព ពិសិដ្ឋ

  • 2023-09-26 03:21:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទចម្រៀង “20Out Now”របស់តារាRapវ័យក្មេង ទេព ពិសិដ្ឋ កំពុងទទួលបានការចាប់អារម្មណ៌ជាខ្លាំងពីសំណាក់យុវ័យ ហើយHookរបស់បទចម្រៀង”20OutNow”ក៏កំពុងផ្ទុះនៅក្នុងបណ្តាញសង្គមនានា ដូចជាFacebook និង Tik Tok។

អ្វីដែលគួរអោយចាប់អារម្មណ៌ថែមទៀតនោះ គឺត្រង់ barមួយនៃHookនោះគឺ “ចុះឯណាGoofy” គឺត្រូវបានច្រៀងតាម ដោយអ្នកគាំទ្រតារាRap ទេព ពិសិដ្ឋ ក៏ដូចជាអ្នកដែលចូលចិត្តបទចម្រៀងមួយនេះផងដែរ ក៏ប៉ុន្តែគេនៅមិនទាន់ ស្គាល់ទេថា Goofy ជាអ្នកណា? Goofy មុខយ៉ាងម៉េច?

ថ្ងៃនេះ Sabayនឹងនាំទាំងអស់គ្នាអោយមកស្គាល់មុខGoofy។ Goofy ​មានឈ្មោះពិត កួយ ថុនណាដែន ជាតារា Rap ពន្លកថ្មី មិនតែប៉ុណ្ណោះ Goofy ជា Music Producer ពោពេញទៅដោយសមត្ថភាពមួយរូបផងដែរ។ អ្នកគាំទ្រជាច្រើនបានចាប់អារម្មណ័ទៅលើកំលោះរូបនេះ តែងតែលេចមុខជាមួយតារាចម្រៀងវ័យ ២០ឆ្នាំ ទេព ពិសិដ្ឋ នោះក៏ព្រោះតែអ្នកទាំងពីរជាមិត្តជិតស្និតនិងគ្នា។ ភាគច្រើនគេសង្កេតឃើញមុខរបស់ Goofy នៅក្នុង MVបទ “ឆក់ព្រលឹង”របស់ Legendary ខ្មែរ១ជីវិត Ft. NPN និង MVថ្មីរបស់ ទេព ពិសិដ្ឋ បទ “Enjoy The Moment” ដែលច្រៀងរួមគ្នាជាមួយ NPN និង កំលោះរូបសង្ហា តារាRapថ្មី GMENGZ។

Goofy

Goofy ក៏មានសម្មតភាពRapមិនចាញ់មិត្តភក្រ័នោះដែរ ដោយថ្មីៗនេះយើងក៏បានឃើញ Goofy ឡើងមកបង្ហាញសម្មតភាពលើផ្នែកRapរបស់ខ្លួន នៅលើឆាកThe Rapper Cambodia ហើយក៏ទទួលបានការចាប់ជាខ្លាំងពីProducerទាំង២ ហើយក៏ទទួលបាន Gear ដល់ទៅ៣ពី Coach ក្នុងកម្មវិធីមួយនេះ។

Goofy

កេសរ

អត្ថបទពេញនិយម
អត្ថបទថ្មី