Olivia Kong នាំមោទកភាពជូនកម្ពុជាជាថ្មី ពេល​បង្ហាញស្នាដៃនៅ Milan Fashion Week

  • 2023-09-26 03:49:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមោទកភាពថ្មី​មួយទៀត​សម្រាប់ អ្នកច្នៃម៉ូដឆ្នើម Olivia Kong ដែលទទួលបាន​ឱកាសកាន់តែអស្ចារ្យ និងជាពេល​ដែល​លោកអាច​បោះជំហានកាន់តែឆ្ងាយសម្រាប់វិស័យម៉ូដ។

TOP FASHION DESIGNER AWARD 2023 គឺជាព្រឹត្តិការណ៍ម៉ូដដែល​រៀបចំ​ធ្វើឡើងនៅក្នុងទឹកដីទីក្រុង Milan ប្រទេសអ៊ីតាលី។ ក្នុងចំណោមអ្នកច្នៃម៉ូដល្បីៗទាំង ១៦ ប្រទេស ក៏មាន​វត្តមានអ្នកច្នៃម៉ូដដ៏មាន​ស្នាដៃប្រចាំប្រទេសកម្ពុជាគឺ លោក Olivia Kong ដែរ។

អ្វីដែល​កាន់តែជាទីសរសើរពេញ​ដោយភាព​វៃឆ្លាត អ្នកច្នៃម៉ូដរូបនេះ​បានដកស្រង់ម៉ូដសក់អប្សរាអង្គវត្ត ជាមួយនឹងឈុតដែលលោករផបចំដោយផ្ទាល់។

ថ្លែងប្រាប់ Sabay ផ្ទាល់ លោក Olivia Kong បាន​និយាយថា៖ «ខ្ញុំបាទ ពិតជារំភើប សំរាប់ជោគជ័យមួយនេះ ក្នុងនាមខ្ញុំបាទជា Designer កូនខ្មែរមួយរូបដែលបានឃើញកម្ពុជា មានវត្តមាននៅលើឆាកអន្តរជាតិ ហើយទទួលបាននូវការគោរព កោតសរសើរយ៉ាងខ្លាំង ជាពិសេស ខ្ញុំបាទបានដកស្រង់ម៉ូដសក់អប្សរាអង្គរវត្ត គ្រងជាមួយឈុតសំលៀកបំពាក់បែបហ្វេសសិនច្នៃដោយខ្ញុំបាទផ្ទាល់មកបង្ហាញនៅលើឆាកអន្តរជាតិដែលមាន ប្រទេសល្បីៗចូលរួមចំនួន១៦ ប្រទេស ហើយជាលទ្ធផលពិតជាទទួលបាននូវមហាកិត្តយស TOP FASHION DESIGNER AWARD 2023 ក្នុងកម្មវិធី Milan Fashion Week មួយនេះសំរាប់ប្រទេសជាតិខ្ញុំ សូមអគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាព្រមទាំងក្រុមការងារទាំងអស់សំរាប់ការរួមចំណែកជោគជ័យដ៏ត្រចះត្រចង់មួយនេះ គាំទ្រនូវជោគជ័យមួយនេះផងដែរ! កម្ពុជា កូនខ្មែរ ធ្វើបានហើយ! អរគុណសន្តិភាព! អគុណកម្ពុជា»។

ព្រឹត្តិការណ៍ដ៏ពិសេស​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​លើទឹកដីនៃទីក្រុង Milan ប្រទេសអ៊ីតាលី នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៣ ដោយមានអ្នកចូលរួមប្រមាណពី ៩០០ ទៅ ១០០០នាក់៕