បង្ហាញទីតាំងដ៏អស្ចារ្យ Asia Concert លើទឹកដីកូរ៉េ ប្រជុំដោយកំពូលតារាចម្រៀងល្បីៗ ៣ប្រទេស

  • 2023-09-29 00:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចការគ្រោងទុក ព្រឹត្តិការណ៍ដ៏អស្ចារ្យ ASIA CONCERT ដែលប្រមូលផ្តុំដោយកំពូលតារាចម្រៀងល្បីៗចំនួន ៣ប្រទេស គឺកម្ពុជា ថៃ និងឥណ្ឌូនេស៊ី បានចាប់ផ្ដើមនាថ្ងៃទី២៩ ខែកញ្ញានេះហើយ ស្ថិតនៅ Laviedor Resort លើដីប្រទេសកូរ៉េ។

មុនកម្មវិធីចាប់ផ្ដើមប៉ុន្មានម៉ោង ក្រុមការងារ នៃព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះ បានមមាញឹករៀបចំឆាកប្រគំតន្រ្តី ASIA CONCERT របស់ក្រុមហ៊ុន Heneiken Korea សម្រាប់ត្រៀមស្វាគមន៍បងប្អូនរាំលេងកម្សាន្តជាមួយទិដ្ឋភាពដ៏ល្អឥតខ្ចោះជាមួយកំពូលតារាចម្រៀងល្បីៗជួរមុខលំដាប់ប្រទេស គឺកម្ពុជា ថៃ និងឥណ្ឌូនេស៊ី ចំនួន២ថ្ងៃជាប់គ្នា នៅថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងព្រឹត្តិការណ៍ Asia Concert Korea នេះនឹងមានវត្តមានពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត តន់ ចន្ទសីម៉ា ខេម Tempo Tris និងកំពូលតារាចម្រៀងមកពីថៃ លោក Tik Shiro កញ្ញា Yinglee Srijumpol, លោកលុកធុង កូនកាត់ hyper ព្រមទាំងកំពូលតារាចម្រៀងជួរមុខមកពីប្រទេសឥណ្ឌូនេស៊ី កញ្ញា Siti Badriah និង Ghea Youbi ជាដើម៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម