រកឃើញក្រុមចំនួន១០ ឈ្នះការប្រកួតប្រជែងការច្នៃប្រឌិតថ្មីនៃផែនការអាជីវកម្មហាងលក់ទំនិញនៅកម្ពុជា

  • 2023-09-29 02:51:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន High-Tek Financial (Cambodia) រៀបចំពិធីប្រគល់ពានរង្វាន់ និងការធ្វើបទបង្ហាញវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតប្រជែងការច្នៃប្រឌិតថ្មីនៃផែនការអាជីវកម្មហាងលក់ទំនិញនៅកម្ពុជា ដល់ក្រុមដែលឈ្នះការប្រកួតប្រជែងជាមួយនឹងរង្វាន់ជាសាច់ប្រាក់ ព្រមទាំងឱកាសក្លាយជាដៃគូសហគ្រិនរបស់ក្រុមហ៊ុនក្នុងការសហប្រតិបត្តិការនាពេលអនាគតរបស់ក្រុមហ៊ុន លើអាជីវកម្មហាងលក់ទំនិញនៅកម្ពុជា។

ការប្រកួតប្រជែងនេះមានគោលបំណងបំផុសយុវជនកម្ពុជាឱ្យស្វែងយល់ពីចំណងចំណូលចិត្ត និងសមត្ថភាពរបស់ពួកគេ ក្នុងការជំរុញភាពច្នៃប្រឌិតដើម្បីអភិវឌ្ឍន៍ហាងលក់ទំនិញឱ្យកាន់តែទំនើប។ ជាងនេះទៅទៀត តាមរយៈការប្រកួតប្រជែងនេះ យុវជនកម្ពុជាអាចពង្រឹងសមត្ថភាពរបស់ខ្លួនលើជំនាញសហគ្រិនភាព ការធ្វើការងារជាក្រុម និងភាពជាអ្នកដឹកនាំ។

ព្រឹត្តិការណ៍នេះក៏បានផ្តល់ឱកាសមួយល់យុវជនដើម្បីទទួលបាននូវបទពិសោធថ្មីនៃដំណើរការនៃការផ្លាស់ប្តូរគំនិតទៅវិញទៅមក រួមជាមួយនឹងការអនុវត្តផ្ទាល់ប្រកបដោយភាពច្នៃប្រឌិតចាប់តាំងពីដំណាក់កាលដំបូង។ គណៈកម្មាធិការរៀបចំកម្មវិធីសង្ឃឹមដ៏មុះមុតថា យុវជនកម្ពុជានឹងទទួលបានបទពិសោធសិក្សាដ៏មានតម្លៃ ពីយន្តការណែនាំដ៏ទូលំទូលាយដែលភ្ជាប់ពួកគេជាមួយនឹងធនធានសហគ្រិន និងបណ្តុះផ្នត់គំនិតច្នៃប្រឌិតលើជំនាញសហគ្រិនភាពរបស់ពួកគេ។

ក្រុមឈ្នះទាំង១០ក្រុម ត្រូវបានផ្តល់ឱកាសឱ្យទទួលបានបទសម្ភាសន៍ជាមួយគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន ហើយក្រុមដែលបានឆ្លងកាត់ការសម្ភាសន៍ទាំងនោះនឹងមានឱកាសធ្វើការជាមួយក្រុមហ៊ុន High-Tek Financial (Cambodia) ក្នុងឋានៈជាអ្នកហាត់ការ ឬសហសេវិក ឬអាចក្លាយជាម្ចាស់នៃគម្រោងអាជីវកម្ម។

តាមរយៈការរួមបញ្ចូលនូវធាតុផ្សំទាំងនេះ ហាងលក់ទំនិញបានផ្លាស់ប្តូរខ្លួនទៅជាមជ្ឈមណ្ឌលសហគមន៍រួម ដែលអតិថិជនម្នាក់ៗមិនត្រឹមតែអាចបំពេញតម្រូវការទិញទំនិញភ្លាមៗរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមក្នុងអន្តរកម្មសង្គម និងទទួលនូវភាពរីករាយពីភាពងាយស្រួលក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។

ក្រុមហ៊ុន High-Tek (Financial) Co., Ltd. ជឿជាក់ថា ហាងលក់ទំនិញ គឺជាកន្លែងដ៏ជោគជ័យមួយសម្រាប់ការសម្រេចបាននូវការួមបញ្ចូលគ្នា ដែលមនុស្សគ្រប់គ្នានៅក្នុងសង្គមមានអារម្មណ៍រីករាយក្នុងការទទួលយកការច្នៃប្រឌិត ក៏ដូចជាទទួលបានធនធាន និងឱកាសស្មើគ្នាក្នុងការលក់ទំនិញ។ នេះជាគំនិតសំខាន់នៅពីក្រោយមូលហេតុដែលអ្នករៀបចំកម្មវិធី High-Tek Financial រៀបចំការប្រកួតប្រជែងនេះ៕

អត្ថបទ៖ សុខហេង

អត្ថបទថ្មី