អ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន ភីណូដ រីខាដ (ខេមបូជ) ឯ.ក ជូនដំណឹងពីការទទួលបានសិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខភេសជ្ជៈ CHIVAS ក្នុងព្រះរាជាណចក្រកម្ពុជា
- 2023-09-29 08:19:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន ភីណូដ រីខាដ (ខេមបូជ) ឯ.ក ជូនដំណឹងពីការទទួលបានសិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខភេសជ្ជៈ CHIVAS ក្នុងព្រះរាជាណចក្រកម្ពុជា
ចន្លោះមិនឃើញ
សេចក្តីជូនដំណឹង ៖ យើងខ្ញុំ អីដិនប្រ៊ីដ អេស៊ា ផាតនើស៍ អិលធីឌី ជាអ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន ភីណូដ រីខាដ (ខេមបូជ) ឯ.ក តាមរយៈលិខិតប្រគល់សិទ្ធិចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ មានកិត្តិយសសូមជម្រាប ជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្រុមហ៊ុន ភីណូដ រីខាដ (ខេមបូជ) ឯ.ក គឺជាក្រុមហ៊ុនដែល ទទួលបានសិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខក្នុងព្រះរាជាណចក្រកម្ពុជា លើផលិតផលភេសជ្ជៈដែល មានជាតិអាល់កុល ម៉ាក “CHIVAS" ពីក្រុមហ៊ុនម្ចាស់ម៉ាកក្រៅស្រុក Chivas Holdings (IP) limited និង Chivas Brothers International Limited តាមរយៈលិខិតប្រគល់សិទ្ធិផ្តាច់មុខ ចុះថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៣ និង លិខិតកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ លេខ ២៥២០ ចុះថ្ងៃ ទី១ ខែសីហា ឆ្នាំ២០២៣ ដែលចេញដោយក្រសួងពាណិជ្ជកម្ម។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានចំពោះការជូនដំណឹងជា ផ្លូវការរបស់យើងខ្ញុំ និងសូមបញ្ឈប់រាល់ការនាំចូល និង/ឬចែកចាយទំនិញស្របច្បាប់ ដែលមានបំពាក់ ម៉ាកខាងលើក្នុងរយៈពេល ៩០ (កៅសិប) ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខាលើលិខិតកត់ត្រា និងចែក ចាយផ្តាច់មុខដូចមានភ្ជាប់នូវរូបភាពខាងក្រោម យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការចាត់វិធានការតាមផ្លូវ ច្បាប់ចំពោះភាគីណាដែលបានបំពានលើសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន ភីណូដ ខាដ (ខេមបូជ ឯ.ក ដែលនាំឲ្យខូចផលប្រយោជន៍ដល់អាជីវកម្មរបស់ក្រុមហ៊ុន។
សូមមេត្តាទាក់ទងមកកាន់យើងខ្ញុំ សម្រាប់ព័ត៌មានបន្ថែម៕