Apple ចេញ iPhone 15 និង iOS 17 ឥឡូវ Google ក៏​បញ្ចេញ Pixel 8/8 Pro និង Android 14 ដែរ

  • 2023-10-05 09:24:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី Apple បាន​បញ្ចេញ​ iPhone 15 រួមជាមួយនឹង​ iOS 17 កាលពីខែមុន ពេលនេះក្រុមហ៊ុន​យក្ស Google ក៏បាន​ប្រកាស​ចេញដូចគ្នាដែរ​នូវ​កំពូលស្មាតហ្វូន​ស៊េរីថ្មីរបស់ខ្លួន គឺ Pixel 8 និង Pixel 8 Pro មកជាមួយនឹង​ប្រព័ន្ធ​ប្រតិបត្តិការជំនាន់ថ្មី Android 14។

Google Pixel 8 Pro បំពាក់ឈីប Tensor G3, កាមេរ៉ាមេ 48MP, លេន telephoto 48MP ដែលអាច Zoom បាន ៥ដង និងកាម៉េរា ultrawide 48MP។ អេក្រង់​របស់វា​បំពាក់​បច្ចេកវិទ្យា LTPO ទំហំ ៦,៧អ៊ីញ។

ចំណែក Pixel 8 មានកាមេរ៉ាមេ 50MP និងកាមេរ៉ា Ultrawide 12MP, អេក្រង់ OLED ទំហំ ៦,២អ៊ីញ តែ​មិនមានបច្ចេកវិទ្យា LTPO នោះទេ។ យ៉ាងណាមិញ វាគឺមានមុខងារកែរូបភាព​ AI ជាមួយ Google Photo ដូច Pixel 8 Pro ដែរ ដោយរួមមានទាំង Magic Editor និង Best Take។

សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការជំនាន់ថ្មី Android 14 គឺវាបាន​មកជាមួយមុខងារសុវត្ថិភាព​ Passkey, អាប់ដេតសុខភាពដែលស្រដៀងហ្នឹង Apple Health, គាំទ្រ​ដល់ការថតរូប HDR កាន់តែប្រសើរ ជាពិសេស​ផ្ទាំងរូបភាពថ្មី lock screen customization និង AI Power Wallpaper Generator ដែលអ្នកប្រើប្រាស់​អាចបង្កើតផ្ទៃ Background ថ្មីមួយ។ OS ថ្មីនេះ នឹង​ដាក់ឱ្យអាប់ដេត​នៅលើស្មាតហ្វូនចាប់ពី Pixel 4A មក ប៉ុន្តែមិនទាន់​មានសម្រាប់​ក្រុមហ៊ុនស្មាតហ្វូនដទៃឡើយ។

ក្រៅពីបង្ហាញចេញស្មាតហ្វូន និង OS ខាងលើនេះ ក្រុមហ៊ុន Google ក៏បាន​បញ្ចេញ​នាឡិកាវៃឆ្លាត Pixel Watch 2 និងកាស Pixel Buds Pro ស៊េរីថ្មីផងដែរ៕

អត្ថបទ៖ សំភី