iPhone 15 ត្រូវបានលក់នៅ Smart Shop ទូទាំងប្រទេសជាមួយអត្ថប្រយោជន៍ច្រើនមិនធម្មតា

  • 2023-10-09 09:26:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរសព្ទឈានមុខគេរបស់ប្រទេសកម្ពុជា រំពឹងថានឹងមានតម្រូវការធំសម្បើមនូវទូរសព្ទស៊េរីថ្មី iPhone 15 series ជាពិសេសពីសំណាក់អតិថិជនរាប់លាននាក់ ដែលកំពុងគាំទ្រសេវាកម្មរបស់ក្រុមហ៊ុន Smart នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទូរស័ព្ទស៊េរីថ្មី iPhone 15 series រួមមាន iPhone 15, iPhone 15 Plus, iPhone 15 Pro និង iPhone 15 Pro Max ដែលជារបស់ក្រុមហ៊ុន Apple ជាក្រុមហ៊ុនដ៏ធំបំផុតមួយក្នុងពិភពលោក ហើយកំពូលស្មាតហ្វូននេះ ក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅកម្ពុជា ដោយនឹងមានលក់នៅហាង Smart Shop ទូទាំងប្រទេស។

យើងបានដឹងរួចមកហើយ ការបស់រចនារបស់ iPhone គឺមិនងាយសាំភ្នែកឡើយ ហើយសម្រាប់ iPhone 15 នេះ គឺកាន់តែស្អាតទាក់ទាញ។ សម្រាប់ iPhone 15 និង iPhone 15 Plus បំពាក់មកជាមួយកាមេរ៉ាមេ 48MP ដែលមកជាមួយលេន 2x Telephoto ប្រើឈីប A16 Bionic​ និងរន្ធ USB Type-C។ ចំណែក iPhone 15 Pro និង iPhone 15 Pro Max ត្រូវបានឌីហ្សាញតួខ្លួនជាប្រភេទ Titanium ដែលមានទម្ងន់ស្រាល មកជាមួយកាមេរ៉ាមេ 48MP ឈីប A17 A17Pro និងរន្ធ USB Type-C

ការសម្ពោធដាក់លក់ផលិតផល iPhone 15 នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី 06 ខែតុលា ឆ្នាំ2023 មកម្ល៉េះ ហើយនឹងមានលក់នៅ Smart Shop ទូទាំងប្រទេសចាប់ពីថ្ងៃនេះតទៅ។ បន្ថែមលើសនេះ អតិថិជន ក៏នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតដែរ រាល់ពេលជាវស្មាតហ្វូននេះ រួមមាន ការផ្តល់ជូនស៊ីមលេខពិសេសដោយមិនគិតថ្លៃដែលមានតម្លៃ 54 ដុល្លារ និងទិន្នន័យអ៊ីនធឺណែត 48GB រយៈពេល 12 ខែ ព្រមទាំងស្គ្រីនការពារអេក្រង់ និងស្រោមការពារទូរសព្ទ Magsafe ផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Smart Axiata គឺជាក្រុមហ៊ុនទូរគមនាគមន៍ទីមួយដែលទទួលបានសិទ្ធិក្នុងការលក់ផលិតផល Apple នៅ Smart Shop។

ក្នុងនាមជាម៉ាកយីហោរឌីជីថលឈានមុខគេរបស់ព្រះរាជាណាចក្រកម្ពុជាតាមរយៈការផ្ដល់សេវាកម្ម និងកម្មវិធីកំសាន្ដលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន ក្រុមហ៊ុន Smart Axiata មានទំនួលខុសត្រូវក្នុងការនាំយកផលិតផលរបស់ Apple យកមកលក់ក្នុងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្ម និងផលិតផលថ្មីៗចុងក្រោយបំផុតរបស់ក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់គេហទំព័រ www.smart.com.kh

អត្ថបទពេញនិយម