អបអរសាទរ! ក្រុងបាត់ដំបង ត្រូវបានយូណេស្កូ​ចុះក្នុង «បណ្តាញ​ទីក្រុងច្នៃប្រឌិត» ក្នុងចំណោម​ ៥៥ក្រុង

  • 2023-11-01 02:25:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទិវា​ទីក្រុង​ពិភពលោក កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០២៣ អង្គការ​យូណេស្កូត បាន​ចុះបញ្ជី​សមាជិកថ្មីចំនួន ៥៥ក្រុង ក្នុង «បណ្តាញ​ទីក្រុងច្នៃប្រឌិត» ក្នុងនោះគឺ​មានក្រុងបាត់ដំបង របស់​កម្ពុជាផងដែរ។

ការជាប់​ក្នុងបញ្ជីបណ្តាញ​ទីក្រុង​ច្នៃប្រឌិតសម្រាប់​ក្រុងបាត់ដំបងនេះ គឺទៅលើផ្នែកម្ហូបអាហារ (Gastronomy)។

អង្គការ​យូណេស្កូ បាន​បញ្ជាក់​ថា ទីក្រុងថ្មីៗ​ទាំងនេះ បាន​បង្ហាញ​ពី​ភាពខ្លាំង​របស់ខ្លួន​ក្នុងការដាក់​វប្បធម៌ និង​គំនិតច្នៃប្រឌិត ជាផ្នែក​នៃ​យុទ្ធសាស្រ្តអភិវឌ្ឍ និង​បង្ហាញ​ការអនុវត្ត​ភាពច្នៃប្រឌិត ក្នុង​ផែនការ​នគរូបនីយកម្ម។

ជាមួយ​នឹង​ការបន្ថែម​ទីក្រុងថ្មីៗ​ចំនួន ៥៥ទៀតនេះ គឺ​បណ្តាញ​ទីក្រុង​ច្នៃប្រឌិត មាន​ចំនួន ៣៥០ទីក្រុងហើយ ក្នុងប្រទេស​ជាង ១០០ ដែល​មាន​វិស័យ​ច្នៃ​ប្រឌិត​ចំនួន៧ រួមមាន ចម្លាក់ និងប្រជាប្រិយសិល្បៈ (Crafts and Folk Art), ការរចនា (Design), ភាពយន្ត (Film), ម្ហូបអាហារ (Gastronomy), អក្សរសិល្ប៍ (Literature), សិល្បៈ​ដែល​ប្រើជំនួយ​បច្ចេកវិទ្យា និង​តន្រ្តី (Media Arts and Music)៕

ប្រភព៖ UNESCO

អត្ថបទ៖ សំភី

អត្ថបទពេញនិយម