Diego Simeone កំពុង​ចរចា​បន្ត​កុងត្រា​ថ្មី​ជាមួយ​ Atletico

  • 2023-11-03 12:30:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Diego Simeone កំពុង​ចរចា​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ Atletico Madrid នៅ​ក្នុង​ខណៈ​ពេល​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano

Simeone បាន​មក​ធ្វើ​ជា​គ្រូបង្គោល​ក្លឹប​ Ateltico តាំង​ពី​ឆ្នាំ​២០១១​មក​ ដោយ​ដឹកនាំ​បាន​ ៦៤០ប្រកួត​ ឈ្នះ​៣៧៩ប្រកួត​ ចាញ់​ ១៤៥ប្រកួត​ ស្មើ​ ១១៦ប្រកួត​។

បើ​តាម​ប្រភព​ខាង​លើ​ លោក​កំពុង​ធ្វើ​ការ​ចរចា​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ជា​មួយ​ក្លឹប​ហើយ​ ខណៈ​លោក​នឹង​ចប់​កុងត្រា​ជា​មួយ​ក្លឹប​នៅ​ឆ្នាំ​២០២៤​ខាង​មុខ​នេះ​៕

អត្ថបទ៖ សេរី មង្គល