ភីកអាប់អគ្គិសនីថ្មីរបស់ RAM ប្រើប្រព័ន្ធម៉ាស៊ីនពិសេស ដែលអាចជិះបានដល់ ១ពាន់គីឡូម៉ែត្រ
- 2023-11-08 03:36:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភីកអាប់អគ្គិសនីថ្មីរបស់ RAM ប្រើប្រព័ន្ធម៉ាស៊ីនពិសេស ដែលអាចជិះបានដល់ ១ពាន់គីឡូម៉ែត្រ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Ram ទើបតែបញ្ចេញរថយន្តភីកអាប់អគ្គិសនីថ្មីរបស់ខ្លួន គឺ Ram 1500 Ramcharger 2025 ដែលមានកម្លាំងខ្លាំង និងជាពិសេសបំពាក់អាគុយដ៏ធំបំផុត និងបច្ចេកវិទ្យាថ្មីដែលអនុញ្ញាតឱ្យវាធ្វើដំណើរបានដល់ជាង ១ពាន់គីឡូម៉ែត្រឯណោះ។
រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនី២ ផលិតបានកម្លាំងសរុប ៦៦៣សេះ និងកម្លាំងរមួល ៨៣៣ញូតុនម៉ែត្រ។ បើប្រៀបធៀបនឹង Ram 1500 REV រថយន្ត Ramcharger នេះមានកម្លាំងសេះធំជាង តែកម្លាំងរមួលតូចជាងបំផុត។
Ram 1500 Ramcharger 2025 បំពាក់កញ្ចប់អាគុយទំហំ ៩២គីឡូវ៉ាត់ម៉ោង ប៉ុន្តែអ្វីដែលជាចំណុចពិសេសជាងនេះទៅទៀត គឺវាបំពាក់ម៉ាស៊ីន V6 ចំណុះ ៣,៦លីត្រ ដែលដើរតួជាម៉ាស៊ីនភ្លើងមួយ។
យ៉ាងណាមិញ បើតាម Ram បានឱ្យដឹងថា ម៉ាស៊ីននេះខុសពីម៉ាស៊ីនរថយន្តសាំង-ម៉ាស៊ូតទូទៅ ពោលគឺវាត្រូវបានប្រើប្រាស់ដើម្បីតែសាកអាគុយឡើងវិញ ក៏ដូចជាធ្វើការជាមួយអាគុយដើម្បីផ្តល់ឱ្យថាមពលអតិបរមា ដល់កង់ទាំង៤ ពោលគឺមានន័យថា មិនមានការតភ្ជាប់មេកានិចរវាងម៉ាស៊ីន និងកង់ឡើយ។ ប្រព័ន្ធនេះហើយ ដែលជួយឱ្យ Ramcharger អាចធ្វើដំណើរបានឆ្ងាយមែនទែនដល់ទៅ ១១១០គីឡូម៉ែត្រ។
មកមើលផ្នែកកាប៊ីនវិញ រថយន្តនេះបំពាក់កុងទ័រឌីជីថល ១២,៣អ៊ីញ និងប្រព័ន្ធកម្សាន្តថាច់ស្រ្គីន ១២អ៊ីញ ឬ ១៤,៥អ៊ីញ។ ក្រៅពីនេះ វាក៏មានកញ្ចក់មើលក្រោយឌីជីថល, speaker Klipsch premium audio system ២៣គ្រាប់ និងអេក្រង់ខាងមុខកៅអីអ្នកដំណើរជាប់តៃកុង ទំហំ ១០,២៥អ៊ីញផងដែរ។ គួរឱ្យចាប់អារម្មណ៍ផងដែរនោះ គឺវាមកជាមួយប្រព័ន្ធបើកបរពាក់កណ្តាលអូតូ ដែលអ្នកបើកបរអាចព្រលែងដៃមិនចាំបាច់កាន់ចង្កូតនៅលើផ្លូវហាយវេឡើយ៕