Pepe ក្លាយជាកីឡាករចាស់បំផុត រកគ្រាប់បានក្នុងប្រកួត UCL
- 2023-11-08 13:04:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pepe ក្លាយជាកីឡាករចាស់បំផុត រកគ្រាប់បានក្នុងប្រកួត UCL
ចន្លោះមិនឃើញ
ខ្សែការពារ Pepe បានក្លាយជាកីឡាករមានវ័យចំណាស់ជាងគេ ដែលអាចរកគ្រាប់បាល់បានក្នុងប្រកួត UEFA Champions League។
កណត់ត្រានេះកើតឡើងក្រោយកីឡាករនេះជួយ Porto ឲ្យឈ្នះក្នុងប្រកួត ULC ទល់នឹង Antwerp នៅលទ្ធផល ២-០ ដោយក្នុងនោះ Pepe បានជួយបាន១គ្រាប់។
ការស៊ុតចូលបញ្ចូលទីមួយនេះបានធ្វើឲ្យ Pepe ក្លាយជាកីឡាករចាស់បំផុត រកគ្រាប់បាល់បានក្នុង UCL ក្នុងអាយុ ៤០ឆ្នាំ និង ២៥៦ថ្ងៃ។
ក្រោយទទួលបានកំណត់ត្រានេះ Pepe សម្ដែងការសប្បាយចិត្ត និងសន្យាខិតខំលេងឲ្យ Porto មុនគេបញ្ចប់អាជីពលើទីលានប្រកួតនេះ៕
ប្រភព៖ Fabrizio Romano