ឥណ្ឌូនេស៊ី ប្រឹងពង្រឹងវិស័យទេសចរនៅក្នុង ខេត្តស៊ូម៉ាត្រាខាងលិច ឱ្យខ្លាំងដូចខេត្ត បាលី

  • 2023-11-13 04:56:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជនភាគច្រើន និយាយដល់ប្រទេសឥណ្ឌូនេស៊ី ភាគច្រើននឹងនឹកគិតឃើញមុនគេ តំបន់ទេសចរល្បីបំផុតគឺ កោះបាលី ប៉ុន្តែស្របពេលគ្នានេះគេបានរំលង និងមិនទាន់បានស្គាល់តំបន់ទេសចរច្រើនផ្សេងទៀតដូចជាតំបន់ទេសចរវប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្ត្រ នៅខេត្តស៊ូម៉ាខាងលិច របស់ប្រទេសដែលមានសក្ដានុពល រ៉ែប្រេង និងដូងប្រេង មួយនេះ។

ដើម្បីជម្រុញវិស័យទេសចរក្នុងស្រុកឱ្យកាន់តែខ្លាំងគ្រប់ទីកន្លែង ស្ថាតទូតឥណ្ឌូនេស៊ីនៅកម្ពុជា បានអញ្ចើញអ្នកសារព័ត៌មាន៧រូប ៧ស្ថាប័នផ្សេងគ្នា និងមកពី២ប្រទេសផ្សេងគ្នា គឺកម្ពុជា៤រូប និងឡាវ៣រូប ដើម្បីឈ្វេងយល់ សិក្សា និងចូលរួមផ្សព្វផ្សាយ អំពីតំបន់ ទេសចរវប្បធម៌ដ៏មានសក្ដានុពល ធម្មជាតិ និងប្រវត្តិសាស្ត្រ នៅខេត្តស៊ូម៉ាខាងលិច ដែលភាគច្រើនភ្ញៀវទេសចរជាច្រើន មិនទាន់បានស្គាល់ និងមិនទាន់បានទៅដល់។ បន្ថែមពីលើនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិរវាងគ្នាទៅវិញទៅមក។

ប្រធានផ្នែកទេសចរណ៍ប្រចាំទៅក្រុងប៉ាដាង(Padnag) លោក Aspril បានថ្លៃប្រាប់អ្នកសារព័ត៌មានថា ភ្ញៀវទេសចរដែលបានមកលេងកម្សាន្ដ ខេត្តស៊ូម៉ាត្រាខាងលិចច្រើនជាងគេ មកពីប្រទេស ម៉ាឡេស៊ី ហើយនេះក៏ដោយសារ ការហោះហើរផ្លូវត្រង់ពី ម៉ាឡេស៊ី(ព្រលានយន្ដហោះកូឡាឡាំពួ)ទៅ west sumartra(ព្រលានយន្ដ Minang kabau)

ក្រៅពីម៉ាឡេស៊ីក៏មានមកពីប៉ែកខាងអឺរ៉ុបមួយចំនួនផងដែរ។ លោកបន្តថាសម្រាប់ភ្ញៀវទេសចរដែលមកពីកម្ពុជាមានត្រឹម ១០០នាក់ប៉ុណ្ណោះ ខណះដែលភ្ញៀវទេសចរមកពីប្រទេសឡាវ ពុំទាន់មានតួលេខនោះ។ ក្នុងនោះលោកក៏ទទូចចង់ឱ្យមាន បើកដំណើរការ ហោះហើរផ្លូវត្រង់ពីភ្នំពេញ ហោះហើតត្រង់ទៅ **Pandang (West Sumartra)**ដើម្បីជាភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរ និងធ្វើឱ្យកំណើនភ្ញៀវទេសចរទៅវិញទៅមក។

បច្ចុប្បន្ននេះ កោះស៊ូម៉ាត្រាខាងលិចមានប្រជាជនចំនួន៦០%ដែលអាចប្រើប្រាស់ភាសាអង់គ្លេសបាន ហើយប្រជាជនភាគច្រើនកាន់សាសនាមូស្លីម។

បញ្ជាក់ផហដែរថានៅក្នុងដំណើរទស្សកិច្ច ៥ យប់ ៦ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ក្រុមអ្នកសារព័ត៌មានបានធ្វើដំណើរទស្សនកិច្ចជាច្រើនរួមមាន វាំង Pagaruyung palace , សារមន្ទីររថភ្លើង (Savahlunto Raiilway Museum) ,(Mbah soero tunnel) ,សារមន្ទីរ Adityawarman museum, សារមន្ទីរ (Gudand ransoem), ភូមិវប្បធម៌ (Kubu gadange),(lawing village), Geopark Maninjau lake, Geopark sianok, Gadang atmosphere, Sikek handicraft ដែលតំបន់ទេសចរទាំងនេះមានទីតាំង ស្ថិតនៅក្នុងទីក្រុង ប៉ាដាង(Padang), ទីក្រុងសាវ៉ាលូនតូ( Sawahlunto) និងទីក្រុង (Bukittinggi)ដែលជាអតីតរដ្ឋធានីចាស់របស់ប្រទេសឥណ្ឌូនេស៊ី

កេសរ