Tommy Hilfiger ស្វាគមន៍ខូលិកសិន FALL 2023 ជាមួយតារាទូទាំងអាស៊ីនៅទីក្រុងបាងកក

  • 2023-11-13 05:07:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ០៩​ វិច្ឆិកា Tommy Hilfiger ដែលនៅក្រោមការគ្រប់គ្រងរបស់ PVH Corp.​ បានអញ្ជើញលោក ខាត់ វៃហាំង និងកញ្ញា សាន កុសុមៈ ជាតំណាងអោយប្រទេសកម្ពុជាចូលរួមកម្មវិធីសម្ពោធខូលិកសិន Tommy Hilfiger Fall 2023 ដែលធ្វើឡើងនៅ Chula Centenary Park ទីក្រុងបាងកក ដោយមានការចូលរួមពីតារាល្បីនៃប្រទេសអាស៊ីផ្សេងៗទៀតដូចជា វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ភីលីពីន និងតារាថៃ Toey, Prim, Nani, Gemini និង Fourth ដែលបានបង្ហាញខ្លួនជាមួយឈុតសម្លៀកបំពាក់ Tommy Hilfiger​​​ Fall 2023 ដ៏ស្រស់ស្អាតរៀងៗខ្លួន។

ក្រៅពីវត្តមានតារាល្បីៗ ក៏មានការបង្ហាញម៉ូតលិកសិន Tommy Hilfiger Fall 2023 និងការប្រគំតន្រ្តីពីក្រុម HYBS ដែលកំពុងពេញនិយមទៀតផង! ខូលិកសិន Fall 2023 គឺផ្តោតទៅលើស្ទាយបែបក្លាសិកសម្រាប់យុវវ័យ បែបរលុង និងមានពណ៌ស្រស់ឆើត ដោយរួមបញ្ចូលជាមួយនិមិត្តសញ្ញាក្រឡា ក្រហម ខៀវ ស ឆ្នូតៗ និង​ TH Monogram ដែលធ្វើអោយខូលិកសិននេះកាន់តែមានភាពរស់រវើក។

អត្ថបទថ្មី