Palmer របស់ Chelsea កោះហៅចូលជម្រើសជាតិអង់គ្លេស ក្រោយស៊ុតប៉េណាល់ទីតាមស្មើ Man City
- 2023-11-13 12:49:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Palmer របស់ Chelsea កោះហៅចូលជម្រើសជាតិអង់គ្លេស ក្រោយស៊ុតប៉េណាល់ទីតាមស្មើ Man City
ចន្លោះមិនឃើញ
ខ្សែបម្រើក្លឹប Chelsea កីឡាករ Cole Palmer ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេស ក្រោយពេលដែលកីឡាកររូបនេះស៊ុតបាល់ពិន័យប៉េណាល់ទី ១១ម៉ែត្រតាមស្មើចុងម៉ោង ពេលប៉ះនឹងក្លឹប Manchester City។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Sky Sports។
Chelsea បានបើកទ្វាកីឡដ្ឋាន Stamford Bridge នៃរាជធានីឡុងដុងស្វាគមន៍ក្លឹប Manchester City។ ប្រកួតរវាងក្លឹបទាំងពីរនេះធ្វើឱ្យពិភពបាល់ទាត់កក្រើក ដោយបញ្ចប់ការប្រកួតទៅដោយលទ្ធផល ៤-៤។
បើតាម Sky Sports កីឡាករវ័យ ២១ឆ្នាំរូបនេះ ត្រូវបានកោះហៅឱ្យចូលជម្រើសជាតិជាលើកដំបូង ជាមួយនឹងខ្សែការពារ Man City កីឡាករ Rico Lewis និងខ្សែការពារ Aston Villa កីឡាករ Ezri Konsa។ អ្នកទាំង ៣ នឹងជំនួសកីឡាករជើងចាស់មួយចំនួន ដែលបានរងរបួស។
Palmer ក៏ដូចជាក្រុមអង់គ្លេសនឹងត្រៀមខ្លួនក្នុងការប៉ះជាមួយ ក្រុមជម្រើសម៉ាល់តា និងម៉ាសេដូនីខាងជើង សម្រាប់វគ្គជម្រុះ Euro 2024៕