មានតែ ៤ ម៉ឺនដុល្លារជាងទេ អាចទទួលបានរថយន្ត TOYOTA ប្រភេទហ៊ាយប្រ៊ីដ និង Option ខ្ពស់លើសពីការរំពឹងទុកនោះគឺ Toyota All New Yaris Cross HEV

  • 2023-11-17 09:29:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្វីដែលលោកអ្នកទន្ទឹងរង់ចាំ ទីបំផុតបានក្លាយជាការពិតហើយ នោះគឺការបង្ហាញខ្លួនជាផ្លូវការ Toyota All New Yaris Cross HEV មកកាន់ប្រទេសកម្ពុជា ។ ក្នុងស្ថានភាពបច្ចុប្បន្ននេះ អតិថិជនមួយចំនួនធំ គិតគូរយ៉ាងម៉ត់ចត់ទៅលើការសន្សំសំចៃខ្ពស់ នេះហើយជាហេតុធ្វើអោយ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ធ្វើការនាំចូលនូវរថយន្តថ្មីខ្លាញ់គោ ប្រភេទ Hybrid Electric Vehicle មកកាន់កម្ពុជា ។

ថ្ងៃនេះដែរ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ក៏បានធ្វើការសម្ពោធដាក់លក់ជាផ្លូវការរថយន្ត Toyota All New Yaris Cross HEV តាមរយៈការផ្សាយផ្ទាល់ពីផេក ហ្វេសប៊ុក ផ្លូវការរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ហើយជាការឆ្លើយតបទៅនឹងតម្រូវការអតិថិជន ក៏ដូចជាការ បើកទំព័រថ្មីនៃការនាំចូលរថយន្តប្រភេទ HEV មកកាន់ទីផ្សារកម្ពុជា របស់ក្រុមហ៊ុននាំចូលរថយន្តផ្លូវការរបស់ប្រទេសជប៉ុនមួយនេះផងដែរ ។

តោះមកដឹងពី ចំនុចពិសេសបន្ថែមរបស់ Toyota All New Yaris Cross HEV ៖

កម្លាំងម៉ាស៊ីន៖

មកជាមួយម៉ាស៊ីនទំហំ 1.5L 4 ស៊ីឡាំង ដែលផ្តល់កម្លាំងបាន 91 សេះ និងកម្លាំងរមួល 121 NM ព្រមជាមួយកម្លាំងផ្តល់ពី ម៉ូទ័រហ៊ាយប្រ៊ីដបាន 80 សេះ និង កម្លាំងរមួលទៅដល់ 141 NM ។ ជាមួយគ្នានេះដែរ ប្រសិនជា កម្លាំងម៉ាស៊ីនធ្វើការរួមជាមួយម៉ូទ័រហ៊ាយប្រ៊ីដកម្លាំងនឹងផ្តល់បានដល់ 111 សេះ ព្រមនឹងប្រអប់លេខ CVT អាចអ្នកប្រើប្រាស់សន្សំសំចៃប្រេងបាន ដោយ 100 km ត្រឹមតែ 3 លីត្រតែប៉ុណ្ណោះ ឬ 26.3 KM / លីត្រ ។

រូបរាងខាងក្នុង​ និងក្រៅ៖​

ការរចនាផុសឡើងជាមួយ តែម HEV បង្ហាញថានេះជារថយន្ត ប្រភេទ Hybrid ជំនាន់ទី 4 ។ ថែមពីនេះដែរ រថយន្តនេះ មកជាមួយ ទំហំកង់ 18 អ៊ីញ ធំងាយស្រួលក្នុងការធ្វើដំណើរ ។ ចង្កៀងមុខក្រោយបំពាក់មកជាមួយប្រភេទ LED ស្អាតនិង ភ្លឺច្បាស់។

ខាងក្នុងបំពាក់មកជាមួយ កៅអីស្បែកខ្មៅ មើលទៅដូចឡានប្រណិត សក្តិសមជាមួយសម័យថ្មី ។ មិនត្រឹមតែពណ៌ខ្មៅ ដែលបង្ហាញភាពប្រណិតនោះទេ ដំបូលរថយន្តនេះ ជាប្រភេទ Panoramic Roof បើកបានតាំងពីមុខដល់ក្រោយ កាលីប និងទាន់សម័យ។ បន្ថែមពីនេះទៀតដែរ ម៉ាញ៉េកម្សាន្តទំហំ 10.1 អ៊ីញ មកជាមួយ Apple CarPlay / Android Auto លក្ខណៈ Wireless ។ កាន់តែពិសេសសម្រាប់ Toyota All New Yaris Cross HEV ត្រូវបានភ្ជាប់មកជាមួយឧបករណ៍បំពងសម្លេង Pioneer ធ្វើអោយសម្លេង ងំ ច្បាស់ រណ្ដំ ។

ប្រព័ន្ធសុវត្ថិភាព៖

រថយន្តនេះភ្ជាប់ កាមេរ៉ា ៣៦០ ដឺក្រ មើលឃើញមួយជុំរថយន្ត ព្រមនឹងកញ្ចប់សុវត្ថិភាព Toyota Safety Sense ។ ប្រព័ន្ធកំណត់ល្បឿនថេរ Adaptive Cruise Control All-Speed with Stop & Go ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្វ្រាំងស្វ័យប្រវត្តិ Pre-Collision System ប្រព័ន្ធផ្ដល់សញ្ញាចង្កូតរថយន្តចាកគន្លង Lane Departure Alert ប្រព័ន្ធផ្ដល់សញ្ញាពេលមានរថយន្តវ៉ាជែង Blind Spot Monitor ប្រព័ន្ធជំនួយពេលចូល-ចេញចំណត Rear-Cross Traffic Alert និងមុខងារសំខាន់ៗជាច្រើនទៀត ។

ដើម្បីកាន់តែជ្រាបច្បាស់ បងប្អូនអាចធ្វើការទំនាក់ទំនងបន្ថែមទៅកាន់ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) ផ្ទាល់ តាមរយ៖

សាខាទឹកថ្លា៖ 017 222 730

សាខាបឹងកេងកង៖ 017 333 730

សាខាទួលសង្កែ៖ 017 222 733

សាខាមានជ័យ៖ 017 222 389

សាខាខេត្តសៀមរាប៖ 017 222 557

សាខាខេត្តបាត់ដំបង៖ 017 333 241

សាខាខេត្តកំពង់ចាម៖ 017 222 049

ផ្នែកលក់អនឡាញ៖ 017 222 451

ផ្នែកលក់ក្រៅ៖ 017 222 407

អត្ថបទថ្មី