ព័រទុយហ្គាល់ បញ្ចប់យុទ្ធនាការជម្រុះ Euro 2024 ជាមួយកំណត់ត្រាល្អឥតខ្ចោះ ឈ្នះគ្រប់ប្រកួតទាំងអស់

  • 2023-11-20 03:16:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័រទុយហ្គាល់ បានបញ្ចប់យុទ្ធនាការជម្រុះ Euro 2024 របស់ពួកគេជាមួយនឹងជ័យជម្នះ 10 លើកក្នុងចំណោម 10 ប្រកួត ខណៈដែល Bruno Fernandes បានជួយព័រទុយហ្គាល់ ឆ្ពោះទៅរកជ័យជម្នះលើ ក្រុមជម្រើសជាតិ អ៊ីស្លង់។

ប្រធានក្រុម Manchester United គឺកីឡាករ Bruno បានស៊ុតបាល់ចូលជ្រុងខាងក្រោម ក្រោយពីការស៊ុតរបស់ Bernardo Silva មិនអាចទម្លុះសំណាញ់ទីបាន ក្នុងការប្រកួតដែលម្ចាស់ជើងឯកអឺរ៉ុបឆ្នាំ 2016 នេះ លេងស្ទើរតែពាក់កណ្តាលទីទៅហើយ។ Ricardo Horta បានស៊ុតបន្ថែមសម្រេចទី មួយវិនាទីបន្ទាប់ពីការស៊ុតរបស់ Cristiano Ronaldo ត្រូវបានសង្គ្រោះដោយអ្នកចាំទី របស់ អ៊ីស្លង់។

ព័រទុយហ្គាល់បានឈ្នះរាល់ការប្រកួតដែលពួកគេបានលេងក្នុងឆ្នាំ 2023 បន្ទាប់ពីបានតែងតាំងលោក Roberto Martinez ក្នុងខែមករា ដើមឆ្នាំ។ គួរឱ្យដឹងថា បារាំងគឺជាក្រុមតែមួយគត់ផ្សេងទៀតដែលអាចបញ្ចប់វគ្គជម្រុះជាមួយនឹងកំណត់ត្រាឈ្នះ 100ភាគរយ ប្រសិនបើពួកគេឈ្នះ ជម្រើសជាតិ ក្រិក។

អត្ថបទ ៖ សង្ហា

អត្ថបទថ្មី