ការចូលរួមរបស់គណៈប្រតិភូ​កម្ពុជា​​ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រកបដោយ​ផលិតភាព​នៅមហោស្រព Fintech ប្រទេស​សិង្ហបុរី

  • 2023-11-20 09:56:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានីភ្នំពេញ ថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2023 — ក្រោមការដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា គណៈប្រតិភូកម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងកិច្ចសហការនិងការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសសិង្ហបុរីក្នុងមហោស្រព Fintech ដែលជាផ្នែកសំខាន់មួយនៃការចាប់ផ្ដើមរបស់ព្រឹត្តិការណ៍ Camtech Summit។

ក្រោមការចូលរួមដោយមន្ត្រីរបស់ធនាគារជាតិនៃកម្ពុជា (NBC) និងថ្នាក់ដឹកនាំមកពីស្ថាប័នហិរញ្ញវត្ថុធំៗដូចជា ធនាគារអេប៊ីអេ (ABA) ធនាគារអេស៊ីលីដា (ACLEDA) ធនាគារហ្វីលីប (Phillip) សមាគមអាជីវកម្មបច្ចេកវិទ្យាកម្ពុជា (CISA)​ និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា (CAFT) ដែលជាអ្នករៀបចំព្រឹត្តិការណ៍ CamTech Summit ទាំងអស់គ្នាជាគណប្រតិភូប្រចាំប្រទេសកម្ពុជា។ ពួកគាត់បានធ្វើការយកចិត្តទុកដាក់ទៅលើការស្វែងរកភាពជឿនលឿនផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុសកល និងការបង្កើតភាពជាដៃគូអន្តរជាតិ។

  • ការចូលរួមជាយុទ្ធសាស្ត្រជាមួយ Tech Giants

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរួមបញ្ចូល ការចូលរួមជាយុទ្ធសាស្រ្តជាមួយក្រុមហ៊ុនឈានមុខគេដូចជា ក្រុមហ៊ុនTikTok, ក្រុមហ៊ុនVisa, ក្រុមហ៊ុនLiquidPay, ក្រុមហ៊ុនHuawei Cloud, ក្រុមហ៊ុនMomentum Works, ក្រុមហ៊ុនTiger Brokers SG, ក្រុមហ៊ុនHehe Technology, ក្រុមហ៊ុនSEA Money, ធនាគារGreen Link, ក្រុមហ៊ុនDelivery Chinatown, ក្រុមហ៊ុនWormwood និង ក្រុមហ៊ុនAWS។ អន្តរកម្មទាំងនេះបានផ្តល់នូវការយល់ដឹងអំពីនិន្នាការចុងក្រោយបំផុតនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និងស្របតាមគោលដៅអភិវឌ្ឍន៍ក្នុងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យារបស់កម្ពុជា។

  • អនុស្សរណៈនៃការយោគយល់រវាង ធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុនAlipay

ចំណុចសំខាន់នៃដំណើរទស្សនកិច្ចនេះគឺការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុនAlipay ។ អនុស្សរណៈនេះធ្វើឡើងគឺដើម្បីលើកកម្ពស់ប្រសិទ្ធិភាពនិងសុវត្ថិភាពរបស់ ប្រតិបត្តិការទូទាត់កូដQR រវាងបណ្តាញរបស់ Bakong តាមរយៈលេខកូដ KHQR និងបណ្តាញទទួលយក កូដQR សកលរបស់ ក្រុមហ៊ុនAliPay។

  • ការរួមបញ្ចូលជាមួយនឹងគោលបំណងនៃព្រឹត្តិការណ៍ Camtech Summit

ការចូលរួមក្នុងមហោស្រពបច្ចេកវិទ្យាហិរញ្ញវត្ថុ​របស់ប្រទេសសិង្ហបុរីពិតជាសារៈសំខាន់មួយក្នុងគោលបំណងនៃព្រឹត្តិការណ៍ Camtech Summit។ បទពិសោធន៍ និងទំនាក់ទំនងរបស់គណៈប្រតិភូដែលបានបង្កើតឡើងមានសារៈសំខាន់ណាស់ក្នុងការជំរុញគំនិតផ្តួចផ្តើមក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាស្របទៅតាមនិន្នាការពិភពលោក។

  • ការរំពឹងទុក

ការចូលរួមនៅក្នុងមហោស្រពបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងប្រទេសសិង្ហបុរីក៏ដូចជាផ្នែកមួយនៃព្រឹត្តិការណ៍ Camtech Summit ដែលនឹងកើតឡើងនៅថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2023 នឹងកំណត់ទិសដៅដ៏ជោគជ័យមួយសម្រាប់វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។ សមិទ្ធិផលរបស់គណៈប្រតិភូត្រូវបានគេរំពឹងទុកថានឹងរួមចំណែកយ៉ាងសំខាន់ដល់ការច្នៃប្រឌិត និងការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។