ម្ដាយមីង ចេញ​ការពារ​ក្មួយ​ចឺម ភ្លាមៗ បន្ទាប់​ពី​បែក​ធ្លាយ​រូប​ថត​ជា​មួយ​សង្សារចាស់

  • 2023-11-21 04:41:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​ក្នុង​ក្រុម​តាវ៉ិចទ័រ អ្នកនាង អ៊ីត ឬ​ស្រីអ៊ីត បាន​បង្ខំ​ចិត្ត​ចេញ​មុខ​ភ្លាម​ៗ​ប៉ុន្មាន​ម៉ោង​នោះ ដើម្បី​ការពារ​ក្មួយ​ប្រុស​របស់​ខ្លួន គឺ​នាយ​ចឺម បន្ទាប់​ពី​មាន​ការ​បែក​ធ្លាយ​រូប​ថត​ជាមួយ​សង្សារចាស់​ប៉ុន្មាន​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម។

រឿងរ៉ាវ​ស្នេហា​តារាចម្រៀង​ផលិតកម្ម​សាន់ដេ ជាមួយ​មេម៉ាយ​កូន​មួយ​រូបស្រស់ សេង សុខឃីម បាន​ក្លាយ​ជា​អតីត​កាល​ប្រមាណ​១​ឆ្នាំ​មក​ហើយ ក្រោយ​ពី​ពួក​គេ​បាន​សម្រេច​ចែក​ផ្លូវ​គ្នា​ដើរ​រៀងរៀង​ខ្លួន។ ប៉ុន្តែ​ខណៈ​អ្វី​ៗ ស្ថិត​ក្នុង​ភាព​ស្ងប់ស្ងាត់​យូរ​ហើយ​នោះ ស្រាប់​តែ​លេច​ធ្លាយ​រូប​ថត​ស្និទ្ធស្នាល​របស់​ពួក​គេ​ជា​ថ្មី​នៅ​លើ​បណ្ដាញ​សង្គម។

រូបថត​ចំនួន ៣សន្លឹក កាត់​ដាក់​បញ្ចូល​គ្នា​ក្នុង​រូប​តែ​មួយ គឺ​ជា​ទិដ្ឋភាព​របស់​អតីត​តារា​កំប្លែង​ស៊ីធីអិន កំពុង​ញុំា​អី​ជាមួយ​នឹង​មេម៉ាយ​រូប​ស្រស់ សេង សុខឃីមនៅ​ទី​កន្លែង​មួយ។ ពួក​គេ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ដូច​កំពុង​សាង​សង​គ្នា​តាម​រយៈ​បទចម្រៀង​ ជាមួយ​ស្នាមញញឹម​ពេញ​ដោយ​ភាព​រីករាយ​ក្នុង​វេលា​ពិសេស​របស់​ពួក​គេ។ រូប​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី និង​មាន​ការ​ងឿង​ឆ្ងល់ ហើយ​ចំណុច​គួរ​ឲ្យ​កត់​សម្គាល់​មួយ​នោះ គឺ​រូបភាព​នេះ​បាន​បែក​ធ្លាយ បន្ទាប់​ពី​ភាគី​​ខាង​ស្រី បាន​ប្រកាស​ចូល​សិល្បៈ​វិញ​មិន​ប៉ុន្មាន​ផង។

ស្ថានភាព​នេះ កាន់​តែ​ធ្វើ​ឲ្យ​មហាជន ពិសេស​អ្នក​ធ្លាប់​ដឹង​រឿង​ មាន​មន្ទិល​សង្ស័យ​ជា​ច្រើន​ជុំ​វិញ​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ ថា​តើ រងើក​ភ្លើង​ស្នេហ៍​ចាស់ បាន​ឆាប​ឆេះ​ឡើង​វិញ​ឬ​យ៉ាង​ណា? សាមី​ខ្លួន​ទាំង​សងខាង គេ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​អ្វី​នៅ​ឡើយ ប៉ុន្តែ​ម្ដាយ​មីង​តារា​ចម្រៀង​ប្រុស គឺ​តារា​កំប្លែងស្រី​អ៊ីត បាន​ចេញ​មុខ​ជំនួស។ ស្រី​អ៊ីត​បាន​បន្ទោស ទៅ​លើ​អ្នក​ធ្វើ​ឲ្យ​បែក​ធ្លាយ​រូប​ទាំង​នេះ ដោយ​អ្នក​នាង​អះអាង​ថា មិន​មែន​ការ​ពិត​ទេ ពោល​គឺ​អ្វី​ៗ មិន​ដូច​ដែល​ប្រិយមិត្ត​បាន​ឃើញ​នោះ​ឡើយ។

ម្ដាយ​មីង​រូប​នេះ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ថា "ថ្ងៃនេះខ្ញុំសុំនិយាយបន្ដិច ហើយក៏សុំទោស​ទុកមុន ខ្ញុំឆ្ងល់រឿងអ្នកបង្ហោះរូបភាពទាំងនេះ ហេតុអីចូលចិត្តយករូបភាព រឺវិឌីអូអតីកាល យកមក​ផុសធ្វើអោយបងប្អូនយល់ច្រឡំ..."។ ម្ដាយ​មីងរូប​នេះ អះអាង​ទៀត​ថា តាមរយៈ​រូបភាព​ទាំង​នេះ សម្រាប់​ប្រិយមិត្ត​មួយចំនួន​ដែល​មិនដឹងរឿងច្បាស់ អាច​នឹង​មាន​ការ​យល់​ច្រឡំ ហើយ​ជេរតិះដៀល​ក្មួយ​ប្រុស​ខ្លួន​ទៀត​មិន​បាន។

អ្នក​នាង​ថ្លែង​ថា "សម្រាប់​បង​ប្អូន​មួយ​ចំនួន​ដែល​មិន​ដឹង​ ច្បាស់ជាគាត់មកដៀលជេរក្មួយខ្ញុំទៀត និយាយរួមទៅខ្ញុំមិនចូលចិត្តចឹងទេ សូមអរគុណ( សូមបញ្ជាក់រូបចាស់ តែអ្នកផុសថ្មីៗ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB