ទៅលេងឥណ្ឌូនេស៊ី នឹងប្រទះភ្នែកជួបរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ ទាំងនេះជាញឹកញាប់

  • 2023-11-21 04:42:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿងដែលប្លែកភ្នែកប្លែកអារម្មណ៍ខ្លាំងបំផុតសម្រាប់អ្នកដែលធ្វើដំណើរទៅកាន់ ប្រទេសឥណ្ឌូនេស៊ី ជាលើកដំបូង។ ហើយមានមនុស្សមិនច្រើនទេដែលបានចាប់អារម្មណ៍ទៅនិងរឿងរ៉ាវតូចៗប្លែកៗជាច្រើនទាំងនេះ។

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

១.ការបើកបរ

បន្ទាប់ពីធ្វើដំណើរចេញពីព្រលានយន្ដទៅកាន់សណ្ឋាគារ នោះអ្នកនិងប្លែកអារម្មណ៍ភ្លាមៗតែម្ដង ព្រោះនៅប្រទេសឥណ្ឌូនេស៊ី គឺមិនខុសអ្វីពីប្រទេសថៃនោះទេ ដោយប្រទេសទាំងពីរនេះ ធ្វើដំណើរប្រកាន់ឆ្វេង និងរាល់យានយន្ដទាំងអស់ប្រើចង្កូតនៅផ្នែកខាងស្ដាំ

២. ស្លាកលេខម៉ូតូ

ការប្រើប្រាស់ស្លាកលេខម៉ូតូ នៅក្នុងប្រទេសឥណ្ឌូនេស៊ី វាហាក់បីដូចជាប្លែកតិចតួចពីប្រទេសកម្ពុជា។ នៅក្នុងប្រទេសកម្ពុជា ប្រើស្លាកលេខម៉ូតូ នៅផ្នែកខាងក្រោយតែមួយគត់ ប៉ុន្តែនៅប្រទេសឥណ្ឌូនេស៊ី គឺប្រើស្លាកលេខម៉ូតូទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយ អាចថាប្លែកភ្នែកបន្តិចសម្រាប់អ្នកទៅប្រទេសឥណ្ឌូនេស៊ីជាលើកដំបូង។

៣.សណ្ឋាគារ

សណ្ឋាគារ មិនទាំងអស់នោះទេក្នុងប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែមានតែមួយចំនួនប៉ុណ្ណោះក្នុងទីក្រុង ចាកាតា Jakarta ដែលលេខបន្ទប់ និងលេខជាន់នៃអគារគឺខុសគ្នាដាច់តែម្ដង ដែលអាចធ្វើឱ្យអ្នកទៅលេងលើកដំបូងយល់ច្រឡំ ឬអាចវង្វេងបន្ទប់ ជាមួយជាន់នៃអគារ។ ឧទាហរណ៍៖ បន្ទប់លេខ ៦០៦ មិនមែននៅជាន់ទី៦ នោះទេ តែនៅជាន់ទី២ទៅវិញ ដូច្នេះដើម្បីជៀសវាងខាតពេលវង្វេងបន្ទប់ អាចសួរបុគ្គលិកសណ្ឋាគារជាមុន

៤.ការទទួលទៀននំ

ប្រជាជនកម្ពុជា ជាច្រើនស្ទើរតែទាំងអស់ បន្ទាប់ពីទទួលអាហាររួច តែងតែមានបង្អែមលាងមាត់ ដូចជានំ ឬផ្លែឈឺជាដើម។ ដោយឡែកនៅឥណ្ឌូនេស៊ី មានទំនៀមទំលាប់ខុសពីកម្ពុជា គឺទទួលទៀននំ មុនពេលទទួលទានអាហារ។ នំ ដែលគេនិយមទទួលទាននោះ ជាប្រភេទនំស្រួយៗ នំបំពង ដែលមានច្រើនរសជាតិ។

៥.ស៊ីភ្លេឡាន ឬម៉ូតូ ខ្លាំងៗ

រូបតំណាង

ស៊ីភ្លេឡាន ឬស៊ីភ្លេម៉ូតូខ្លាំងៗ មិនមែនជារឿងខឹងសម្បារគ្នានោះទេ បើតាមការរៀបរាប់ពីប្រជាជនឥណ្ឌូនេស៊ីផ្ទាល់ បានឱ្យដឹងថាការដែលស៊ីភ្លេខ្លាំងៗដាក់គ្នា គឺជាការស្វាគមន៍ សួស្ដី រស់រាយរាក់ទាក់ដាក់គ្នាទៅវិញទៅមក ហើយការស៊ីភ្លេខ្លាំងៗជាប់គ្នាៗ គឺវាប្រៀបដូចជាបទភ្លេង ធ្វើឱ្យអារម្មណ៍ល្អក្នុងពេលធ្វើដំណើរ

៦.ស្ទះឡាន ម៉ូតូនៅស្ថានីយ៍ចាក់សាំង

អ្នកនឹងចាប់អារម្មណ៍ភ្លាមៗ ពេលជិះកាត់កន្លែងចាក់សាំងម្ដងៗ ព្រោះមានឡានម៉ូតូច្រើនណាស់ ដែលតកន្ទុយគ្នារងចាំចាក់សាំង។ មានពីរហេតុផលដែលនាំឱ្យមានការស្ទះបែបនេះ ទី១ ពុំសូវមានកន្លែងចាក់សាំង ហេតុផលទី២ គឺមានម៉ោងពេល ដែលសាំងចុះថោកខ្លាំង ដែលហេតុប្រជាជននាំគ្នាសម្រុកទៅចាក់

កេសរ