ផ្សារទំនើប The Peak ប្រកាសអ្នកឈ្នះជយលាភីក្នុងការប្រកួតរចនាឯកសណ្ឋានបង្កើតឡើងសម្រាប់អ្នកច្នៃម៉ូដវ័យក្មេង

  • 2023-11-22 07:31:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

The Peak ដែលជាផ្សារទំនើបដែលមានទិសដៅសម្រាប់បង្ហាញភាព ប្រណិតបែបស៊ីវីល័យ និងទាន់សម័យ បានបើកការប្រកួតរចនាម៉ូដដំបូងបំផុតសម្រាប់ យុវជនយុវនារីដែលមានទេព្យកោសល្យ និងជំនាញ ក្នុងការច្នៃម៉ូដសម្លៀកបំពាក់ ដែលមានអាយុពី ១៤ ដល់ ២៤ ឆ្នាំ។ ការប្រកួតរចនាម៉ូដបានចាប់ផ្តើមនៅថ្ងៃទី ០១ ខែសីហា និងបញ្ចប់នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណងស្វែងរកអ្នករចនាម៉ូដដែលមានទេពកោសល្យក្នុងការច្នៃឯកសណ្ឋានស្តង់ដាសម្រាប់បុគ្គលិករបស់ផ្សារទំនើប The Peak

បន្ទាប់ពីទទួលបានបេក្ខភាពជាង ៥០ នាក់ ការប្រកួតប្រជែងច្នៃឯកសណ្ឋាននេះត្រូវបានជម្រុះសល់បេក្ខភាពចំនួន ៣ រូបចុងក្រោយ ដែលពួកគេមានភារកិច្ចក្នុងការនាំយកការគូសរចនាម៉ូដទាំងនោះ មកកាត់ដេរឲ្យក្លាយជាឯកសណ្ឋានពិតៗសម្រាប់បង្ហាញក្នុងវគ្គផ្ដាច់ព្រ័ត្រ។

វគ្គផ្តាច់ព្រ័ត្រនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះនៅឯភោជនីយដ្ឋាន Palais de La Poste ដែលជាភោជនីយដ្ឋានបែបបារាំង ដែលជាអគារបុរាណពីអាណានិគមបារាំង។ ក្នុងព្រឹត្តិការណ៍នោះដែរ ក្រុមអ្នកជំនាញអន្តរជាតិរួមមានលោក Pierre Balsan នាយកគ្រប់គ្រងក្រុមហ៊ុន WB Bluebell (Cambodia) Co,.Ltd, លោក Allen Dodgson Tan អភិបាលក្រុមហ៊ុន WB Bluebell (Cambodia) Co,.Ltd និងលោកស្រី Emmanuelle Mace អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Luxury Business Group Cambodia និងកញ្ញា Thiri Zeya ជាប្រធានគ្រប់គ្រោងគម្រោងជាន់ខ្ពស់នៃផ្សារទំនើប The Peak វាយតម្លៃទៅលើឯកសណ្ឋានយ៉ាងយកចិត្តទុកដាក់ និងបានប្រកាសអ្នកឈ្នះរង្វាន់ជយលាភីលេខ១ គឺបេក្ខជនឈ្មោះ Wella Jaden អាយុ ២៣ឆ្នាំ ដែលជាជានិស្សិតផ្នែករចនាម៉ូដ ដែលជាសិស្សនៅសាកលវិទ្យាល័យលីមកុកវីង។

អ្នកឈ្នះនៃការប្រកួតនេះ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ២,000 ដុល្លារ ហើយការឌីហ្សាញនឹងដាក់ជាជាឯកសណ្ឋានផ្លូវការរបស់ផ្សារទំនើប The Peak។ ការប្រកួតប្រជែងនេះគឺប្រកួតច្នៃទៅលើម៉ូតឯកសណ្ឋានរបស់មុខតំណែង អ្នកគ្រប់គ្រងបន្ទប់ VIP, Concierge, និង Janitor

លោក Pierre Balsan បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីរំភើបរីករាយដែលបានរៀបចំការប្រកួតនេះ និងផ្តល់វេទិកាសម្រាប់អ្នករចនាវ័យក្មេងដើម្បីបង្ហាញពីទេពកោសល្យ និងភាពច្នៃប្រឌិតរបស់ពួកគេ។ យើងទន្ទឹងរង់ចាំធ្វើការបន្ថែមទៀតជាមួយអ្នកឈ្នះដើម្បីបង្កើតឯកសណ្ឋានដ៏ល្អឥតខ្ចោះសម្រាប់បុគ្គលិករបស់យើង»។ ការប្រកួតរចនាឯកសណ្ឋាននេះ ក៏បានផ្តល់រង្វាន់ដល់អ្នកឈ្នះរង្វាន់ជ័យលាភីរងពីររូបផងដែរ ជាមួយនឹងប្រាក់ឧបត្ថម្ភ ៥០០ ដុល្លារ

បេក្ខភាពចំនួន រូបចុងក្រោយនៃការប្រកួតឯកសណ្ឋាន គឺ៖

  • ជយលាភីលេខ១ ៖ លោក Wella Jaden អាយុ ២៣ឆ្នាំ ជាសិស្សផ្នែករចនាម៉ូដមកពីសាកលវិទ្យាល័យលីមកុកវីង

  • ជយលាភីរង៖ កញ្ញា Keo Kanha អាយុ ២០ឆ្នាំ ជាសិស្សមកពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប:

  • ជយលាភីរង៖ យុវតី Lay Yokmeas អាយុ ១៦ឆ្នាំ ជាសិស្សមកពីវិទ្យាល័យផ្សារដើមថ្កូវ

អត្ថបទថ្មី