Barca គ្មានផែនការទិញកីឡាករថ្មីមកជំនួស Gavi ឡើយ
- 2023-11-24 13:34:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Barca គ្មានផែនការទិញកីឡាករថ្មីមកជំនួស Gavi ឡើយ
ចន្លោះមិនឃើញ
ក្លឹប Barcelona មិនមានផែនការណាមួយដើម្បីទិញកីឡាករថ្មីមកជំនួសខ្សែបម្រើ Gavi នោះឡើយ។ នេះបើយោងតាមសម្ដីរបស់លោក Joan Laporta ប្រធានក្លឹបអ្នកមានបុណ្យ។
លោក Laporta បាននិយាយថា ក្រុម Barca គឺជាក្រុមដែលសំបូរកីឡាករឆ្នើម។ លោកគិតថា ក្លឹបមានកីឡាករល្អៗសម្រាប់ប្រជែងពានក្នុងរដូវកាលនេះហើយ។ ដូច្នេះ Barca មិនមានភាពចាំបាច់ក្នុងការទិញកីឡាករថ្មីនាខែមករាខាងមុខ។
កាលពីពេលថ្មីៗកន្លងទៅ Gavi បានរងរបួសដាច់សរសៃខ្សែពួរនៅជង្គង់ស្ដាំ ក្នុងអំឡុងពេលឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ។ របួសធ្ងន់ធ្ងរបែបនេះ មានន័យថា Gavi នឹងសម្រាកព្យាបាលរយៈពេលយូរ។ ប្រភពខ្លះថា កីឡាករអាចនឹងអវត្តមានរយៈពេល ៦ ទៅ ៨ ខែ។
ខ្សែបម្រើ Gavi មានវ័យទើប ១៩ ឆ្នាំប៉ុណ្ណោះ។ កីឡាករបានចាប់ចូលលេងឈុតធំឲ្យ Barca តាំងពីឆ្នាំ ២០២១ មក ហើយគិតមកទល់ពេលនេះ លេងសរុបបាន ១១១ ប្រកួត និងស៊ុតចូល ៧ គ្រាប់៕