លេចឮដំណឹងថា Jungkook និង Jimin នឹងទទួលការបណ្ដុះបណ្ដាលទ័ពពី Jin ផ្ទាល់
- 2023-11-30 03:01:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចឮដំណឹងថា Jungkook និង Jimin នឹងទទួលការបណ្ដុះបណ្ដាលទ័ពពី Jin ផ្ទាល់
ចន្លោះមិនឃើញ
មានសេចក្ដីរាយការណ៍ថា Jimin និង Jungkook (សមាជិក BTS) នឹងទទួលយកការបណ្តុះបណ្តាលមូលដ្ឋាន ក្រោមជំនួយការគ្រូ គឺបងប្រុសរបស់ពួកគេ Jin ផ្ទាល់។
យោងតាមការចេញផ្សាយរបស់ បណ្ដាញសារព័ត៌មានកូរ៉េ នៅថ្ងៃទី ៣០ ខែវិច្ឆិកានេះ បានឲ្យដឹងថា Jimin និង Jungkook (សមាជិកក្រុម BTS) អាចនឹងទទួលបានការបណ្តុះបណ្តាលយោធាសម្រាប់កម្រិតមូលដ្ឋានរបស់ពួកគេ ក្រោមការណែនាំរបស់ជំនួយការគ្រូ គឺ Kim Seok Jin។
Jin សមាជិកដំបូងរបស់ BTS ដែលចាប់ផ្តើមបំពេញកាតព្វកិច្ចយោធាក្នុងខែធ្នូឆ្នាំមុននោះ បច្ចុប្បន្នកំពុងបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាជំនួយការគ្រូបង្វឹក សម្រាប់អ្នកជ្រើសរើសថ្មី នៅមណ្ឌលបណ្តុះបណ្តាលនៅ Yeoncheon-gun ខេត្ត Gyeonggi ដែលជាមូលដ្ឋានស្នាក់នៅរបស់ កងពលធំថ្មើរជើងទី ៥ នៃកងទ័ពកូរ៉េខាងត្បូង។ ក្នុងនាមជាជំនួយការគ្រូ Jin ក៏បានជួបជាមួយសមាជិកក្រុម WINNER គឺ Kang Seung Yoon ដែលបានបញ្ចប់ការបណ្តុះបណ្តាលជាមូលដ្ឋានដោយជោគជ័យនៅឯមូលដ្ឋាន Yeongcheon-gun ក្នុងខែកក្កដាឆ្នាំនេះ។
ឥឡូវនេះ វាក៏អាចទៅរួចដែរ ដែលគាលោកនឹងទទួលបានអ្នកចូលថ្មីពិសេសពីររូបបន្ថែមទៀតនៅក្នុងខែធ្នូ ដែលជាប្អូនប្រុសជាទីស្រឡាញ់ទាំងពីររបស់លោក គឺ Jimin និង Jungkook ដែលត្រូវបានចាត់តាំងឱ្យទៅមូលដ្ឋានកាំភ្លើង Yeoncheon សម្រាប់ការហ្វឹកហ្វឺនរយៈពេល ៦ សប្តាហ៍ដំបូង ហើយបន្ទាប់ពីនោះពួកគេនឹងទទួលបានការងារផ្លូវការ។
ទន្ទឹមនឹងនេះដែរក្រុមហ៊ុន HYBE ក៏បានបញ្ជាក់កាលពីដើមសប្តាហ៍នេះថា សមាជិក BTS ទាំងអស់ដែលនៅសេសសល់រួមមាន RM, Jimin, V និង Jungkook នឹងចាប់ផ្តើមកាតព្វកិច្ចយោធារបស់ពួកគេនៅក្នុងខែធ្នូ ដែលមានន័យថាសមាជិកទាំងអស់នឹងបញ្ចប់កាតព្វកិច្ចទាំងស្រុងនៅពាក់កណ្តាលឆ្នាំ ២០២៥៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB