រីករាយនឹងកម្មវិធីចុងឆ្នាំដ៏អស្ចារ្យជាច្រើនរៀបចំដោយ Sofitel Phnom Penh Phokeethra

  • 2023-12-06 04:34:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវកាលចុងឆ្នាំ ជាពេលវេលាសម្រាប់ការជួបជុំគ្នាដ៏រីករាយ ហើយកម្មវិធីជាច្រើន​ត្រូវបាន​ប្រារព្ធឡើងជាការបញ្ចប់ឆ្នាំមួយទៀត និងត្រៀមស្វាគមន៍ឆ្នាំថ្មីដែលនឹងឈានចូលមកដល់។ វា​ជា​ពេល​វេលា​សម្រាបង្កើតក្ដីសុខ ការ​រួបរួម​គ្នា និង​ការ​បង្កើត​អនុស្សាវរីយ៍​យូរអង្វែង​ជាមួយ​មិត្តភ័ក្តិ និង​ក្រុម​គ្រួសារ។ ដើម្បីជាផ្នែកមួយក្នុងការរួមចំណែកផ្ដល់នូវក្ដីសុខ និងសុភមង្គលជូនគ្រប់គ្នា សណ្ឋាគារ Sofitel Phnom Penh Phokeethra ក៏បានរៀបចំនូវរដូវកាលបុណ្យចុងឆ្នាំ​ CandleLight Festive Season 2023 ដែលនឹងផ្ដល់ឲ្យអ្នកចូលរួមនូវបទពិសោធដ៏រីករាយមុនឆ្នាំ ២០២៣ រំលងផុត។

លោក Charles Henri Chevet ដែលជាអ្នកគ្រប់គ្រងទូទៅ, លោក Driss Helali មេចុងភៅដ៏ចំណានប្រចាំសណ្ឋាគារ និង នាយកប្រតិបត្តិគ្រប់គ្រងផ្នែកអាហារ និងភេសជ្ជៈ លោក Jan Schmidt នឹងសហការគ្នារៀបចំអាហារដ៏ពិសេសៗ ក្នុងការអបអរចុងឆ្នាំនេះ។ ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ សូមឆែកមើលកាលវិភាគនៃការរៀបចំកម្មវិធីនីមួយៗដូចខាងក្រោម៖

- Festive Sunday Brunch រៀបចំឡើងនៅរៀងរាល់ថ្ងៃអាទិត្យ ទី ០៣, ១០ និង ១៧ ខែធ្នូ ឆ្នាំ ២០២៣ ចាប់ពីម៉ោង ១១:៣០នាទីព្រឹក ដល់ម៉ោង ២:៣០នាទីរសៀល នៅ La Coupole

- Christmas Eve Brunch រៀបចំឡើងនៅថ្ងៃអាទិត្យ ទី ២៤ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង ១១:៣០ព្រឹក ដល់ម៉ោង ២:៣០រសៀល នៅ La Coupole

- Christmas Eve Dinner រៀបចំឡើងនៅថ្ងៃអាទិត្យ ទី ២៤ ខែធ្នូ ឆ្នាំ២០២ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ១០យប់ នៅ La Coupole

- Christmas Day Brunch នៅ La Coupole រៀបចំឡើងនៅថ្ងៃច័ន្ទ ទី ២៥ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង ១១:៣០ព្រឹក ដល់ម៉ោង ២:៣០រសៀល

- New Year’s Eve Dinner រៀបចំឡើងនៅថ្ងៃអាទិត្យ ទី ៣១ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៦ល្ងាច ដល់ ១០យប់ នៅ La Coupole

- All-Day Breakfast រៀបចំឡើងនៅថ្ងៃច័ន្ទទី ០១ ខែមករា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៦:៣០ល្ងាច ដល់ ៣រសៀល នៅ La Coupole

- Christmas & New Year’s Eve រៀបចំឡើងពីថ្ងៃទី ២៤, ២៥ និងទី ៣១ ខែធ្នូ ឆ្នាំ២០២៣ (អាហារពេលថ្ងៃចាប់ពីម៉ោង ១១:៣០ ដល់ ២:៣០រសៀល) និង (អាហារពេលល្ងាចពីម៉ោង ៦ល្ងាច ដល់ម៉ោង ១០យប់) នៅ À la Carte

- Christmas Tree Lighting រៀបចំឡើងនៅថ្ងៃច័ន្ទ ទី ០៤ ខែធ្នូ ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៦ល្ងាច នៅ Hotel Lobby

- Christmas Market រៀបចំឡើងនៅថ្ងៃអាទិត្យ ទី ១០ ខែធ្នូ ឆ្នាំ ២០២៣ ចាប់ពីម៉ោង ១១ព្រឹក ដល់ ៥:៣០ល្ងាច នៅ Sofitel Ballroom

- Gingerbread House រៀបចំឡើងនៅថ្ងៃសៅរ៍ ទី ១៦ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង ២រសៀល ដល់ ៤ល្ងាច នៅ Phokeethra Sports Bar

- Sofitel at Home, Festive Hampers Champagne, La Bûche, Panettone Le Goûter, Christmas Cocktails រៀបចំឡើងចាប់ពីថ្ងៃទី ០១ ដល់ទី ២៦ ខែធ្នូ ឆ្នាំ២០២៣ នៅ Le Bar

- New Year Celebration រៀបចំឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៩យប់ ដល់ ១ទៀបភ្លឺ នៅ Le Bar

- Merry & Bright Spa Package រៀបចំឡើងចាប់ពីថ្ងៃទី ០១ ដល់ទី ៣១ ខែធ្នូ ឆ្នាំ២០២៣

តើអ្នកត្រៀមខ្លួនសម្រាប់បទពិសោធន៍ដ៏អស្ចារ្យជាមួយមនុស្សជាទីស្រឡាញ់របស់អ្នកហើយឬនៅ? ការទន្ទឹងរង់ចាំនៃការបង្កើតអនុស្សាវរីយ៍ដ៏ស្រស់ស្អាតជាមួយគ្នា ពិតជាផ្ដល់នូវភាពកក់ក្តៅក្នុងចិត្ត ហើយនឹងមិនអាចបំភ្លេចបានឡើយ។ ដូច្នេះ សូមអញ្ជើញមកទទួលយកភាពរីករាយដែលរង់ចាំអ្នក នៅ Sofitel Phnom Penh Phokeethra

អត្ថបទថ្មី