ទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker សាទរ ABA ក្នុងនាមជា ធនាគារឆ្នើមបំផុតប្រចាំឆ្នាំ របស់ប្រទេសកម្ពុជា ជាលើកទី 6
- 2023-12-06 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker សាទរ ABA ក្នុងនាមជា ធនាគារឆ្នើមបំផុតប្រចាំឆ្នាំ របស់ប្រទេសកម្ពុជា ជាលើកទី 6
ចន្លោះមិនឃើញ
ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំបំផុត និងផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខគេនៅកម្ពុជា ទទួលបានពាន "ធនាគារឆ្នើមបំផុតប្រចាំឆ្នាំ 2023 របស់ប្រទេសកម្ពុជា" ពីគ្រឹះស្ថានបោះពុម្ពផ្សាយហិរញ្ញវត្ថុដ៏មានកិត្យានុភាព The Banker ដែលជាពានរង្វាន់លើកទី 6 ពីគ្រឹះស្ថានទស្សនាវដ្ដីកម្រិតកំពូលនេះ។ ការប្រកាសម្ចាស់ជ័យលាភី ត្រូវបានធ្វើឡើងនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំរបស់ The Banker នៅទីក្រុងឡុងដ៍។ ABA ទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពពេញលេញនៃសេវាធនាគាររបស់ខ្លួន និងយុទ្ធសាស្ត្ររបស់ធនាគារដែលផ្ដោតលើបច្ចេកវិទ្យាទំនើប និងផលិតផល/សេវាកម្មឌីជីថល។
ក្នុងឆ្នាំ 2022 ធនាគារ ABA បានបង្ហាញពីការប្ដេជ្ញាចិត្តឥតងាករេក្នុងការបង្កើនសមត្ថភាពសេវាធនាគារ ដើម្បីពង្រឹងកេរ្ដិ៍ឈ្មោះរបស់ខ្លួន ក្នុងនាមជាស្ថាប័ននាំមុខគេនៅក្នុងវិស័យធនាគារ។ ការទទួលស្គាល់ដោយ The Banker គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជាបន្ដបន្ទាប់របស់ ABA ក្នុងការផ្ដល់នូវសេវាធនាគារប្រកបដោយគុណភាពខ្ពស់ជូនអតិថិជនរបស់ខ្លួន។
ក្នុងដំណើរឆ្ពោះទៅរកឧត្តមភាព ធនាគារ ABA បានដាក់ចេញនូវគំនិតផ្តួចផ្តើមនវានុវត្ត និងបានពង្រីកសេវាកម្មជាច្រើន។ ជាក់ស្ដែង ការដាក់ឲ្យប្រើប្រាស់គណនី ABA Junior សម្រាប់កុមារ ឬក្មេងៗអាយុចាប់ពី 10 ឆ្នាំឡើង បង្ហាញពីការយកចិត្តទុកដាក់របស់ ABA ក្នុងការជំរុញចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្ននៅក្នុងសង្គម។ ធនាគារក៏បានសម្រេចនូវសមិទ្ធផលសំខាន់មួយ ក្នុងនាមជាធនាគារដំបូងបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ដំណើរការ ម៉ាស៊ីនបើកកាត។ ម៉ាស៊ីននេះ សម្រួលដល់ការបើកកាតរបស់អ្នកប្រើប្រាស់ ABA Mobile ដោយអតិថិជនអាចបើកបានដោយខ្លួនឯង ដោយប្រើពេលមិនដល់ពីរនាទី ហើយមិនចាំបាច់មានការបើកជូនពីបុគ្គលិកសាខាឡើយ។
នៅពាក់កណ្ដាលឆ្នាំ 2023 ធនាគារបានកែប្រែរូបរាងកម្មវិធី ABA Mobile របស់ខ្លួន ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធសេវាធនាគារកាន់តែងាយស្រួល និងមានលក្ខណៈផ្ទាល់ខ្លួន។ អេបជំនាន់ថ្មីនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់រៀបចំកម្មវិធីរបស់ពួកគេ តាមការពេញចិត្ត ជាមួយនឹងជម្រើសផ្ទាំងវិចិត្រ ផ្ទៃខាងក្រោយ និងប្រភេទប៊ូតុង, ប្ដូរទំហំអក្សរ ដែលងាយស្រួលមើល, និងប្តូរទៅមក រវាងផ្ទៃភ្លឺ និងងងឹត។
លើសពីនេះទៅទៀត ABA បានពង្រីកបណ្ដាញរូបវន្ដរបស់ខ្លួន ដោយបានបើកដំណើរការជាផ្លូវការនូវសាខាពេញលេញចំនួន 4 និងទីតាំងស្វ័យសេវា ABA 24/7 ចំនួន 16 ដែលពង្រឹងការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះលទ្ធភាពចូលប្រើប្រាស់គ្រប់ពេលវេលា ប្រកបដោយភាពងាយស្រួលរបស់អតិថិជន។ លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា “យើងខ្ញុំពិតជាមានកិត្តិយសយ៉ាងក្រៃលែង ដែលត្រូវបានទទួលស្គាល់ជា ធនាគារឆ្នើមបំផុត ប្រចាំឆ្នាំ 2023 របស់ប្រទេសកម្ពុជា ជាលើកទី 6។ ពាននេះ គឺជាសក្ខីភាពបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់ក្រុមការងារយើងទាំងមូល ហើយយើងប្ដេជ្ញាបន្ដផ្ដល់សេវាធនាគារដ៏ល្អបំផុតជូនអតិថិជន”។
លោក Joy Macknight និពន្ធនាយករបស់ទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker បានអបអរធនាគារ ABA ចំពោះសមិទ្ធផលនេះថា “សូមអបអរសាទរធនាគារ ABA ដែលបានឈ្នះពានរង្វាន់ ធនាគារឆ្នើមបំផុត ប្រចាំឆ្នាំ 2023 របស់ប្រទេសកម្ពុជា។ ធនាគារ ABA បានបង្កើតមាគ៌ាសម្រាប់អនាគតរបស់ខ្លួនយ៉ាងច្បាស់លាស់ ទាំងផ្នែកផលិតផល និងការប្តេជ្ញាចិត្តចំពោះបច្ចេកវិទ្យា។ ការដាក់ដំណើរការអេបជំនាន់ថ្មី ABA Mobile 5.0 បានបង្កើនមុខងារ និងភាពដាច់ដោយឡែកផ្ទាល់ខ្លួនកាន់តែប្រសើរ។ ធនាគារ ABA បានពង្រីកបញ្ជីសេវាកម្ម និងមុខងារជាច្រើននៅក្នុង ABA Mobile ព្រមទាំងលទ្ធភាពសម្រាប់កុមារ ឬ ក្មេងៗ ក្នុងការបើកគណនីធនាគារផ្ទាល់ខ្លួនរបស់ពួកគេជាមួយគណនី ABA Junior ថ្មី”។
ពានរង្វាន់របស់ទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker គឺជាស្ដង់ដារគំរូនៅក្នុងវិស័យធនាគារ ពីគ្រឹះស្ថានបោះពុម្ពអន្ដរជាតិលំដាប់ពិភពលោក ដែលមានវ័យចំណាស់ជាងគេ ហើយ ABA បានទទួលពានរង្វាន់កំពូលរួចមកហើយ កាលពីឆ្នាំ 2014, 2016, 2019, 2021, 2022 និងឆ្នាំ 2023។ ធនាគារ ABA នៅតែប្ដេជ្ញាបន្ដផ្ដល់ជូនដំណោះស្រាយសេវាធនាគារនវានុវត្ត ដែលបង្កលក្ខណៈងាយស្រួលជូនអតិថិជន ព្រមទាំងរួមចំណែកដល់ការរីកចម្រើន និងការអភិវឌ្ឍនៃទិដ្ឋភាពហិរញ្ញវត្ថុកម្ពុជា។