បង្ហាញឈ្មោះតារា K-Pop បុរសៗត្រៀមបញ្ចប់កាតព្វកិច្ចពីជួរទ័ពឆ្នាំ ២០២៤

  • 2023-12-07 04:36:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ ២០២៤ ជាពេលកំណត់ដ៏រីករាយសម្រាប់អ្នកគាំទ្រ K-Pop ខណៈដែលតារាប្រុសមួយចំនួនគ្រោងនឹងបញ្ចប់កាតព្វកិច្ចយោធារបស់ពួកគេជាស្ថាពរ។

រយៈពេលនៃការចូលបម្រើការងារនេះ ជារឿយៗត្រូវបានគេមើលឃើញថាជាពេលមួយ ដែលតារាប្រុសៗត្រូវផ្អាកអាជីពជាទីស្រឡាញ់ជាបណ្ដោះអាសន្ន នាំឲ្យអ្នកគាំទ្ររង់ចាំយ៉ាងអន្ទះសារ ចំពោះការវិលត្រឡប់មកវិញរបស់ពួកគេ។ យ៉ាងណា​ក្ដី ក្រោយចូលខ្លួនបម្រើជាតិជាយូរខែឆ្នាំ មិនយូរមិនឆាប់ ពោលគឺនៅឆ្នាំ ២០២៤ ខាងមុខ តារាប្រុសមួយចំនួននឹងត្រូវ​បញ្ចប់កាតព្វកិច្ចជាផ្លូវការដូចមានឈ្មោះខាងក្រោម៖

១. Jin (BTS)

ចូលទ័ពថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ និងបញ្ចប់ជា​ផ្លូវការថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤

២. J-Hope​ ​(BTS)

ចូលទ័ពថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ និងបញ្ចប់ជា​ផ្លូវការថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤

៣. Jay B (GOT7)

ចូលទ័ពថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ និងបញ្ចប់ជា​ផ្លូវការថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤

៤. Jinyoung (GOT7)

ចូលទ័ពថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ និងបញ្ចប់ជា​ផ្លូវការថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤

៥. Wonho

ចូលទ័ពថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ និងបញ្ចប់ជា​ផ្លូវការថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤

៦. Mino (WINNER)

ចូលទ័ពថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣ និងបញ្ចប់ជា​ផ្លូវការថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤

៧. Seungyoon (WINNER)

ចូលទ័ពថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ និងបញ្ចប់ជា​ផ្លូវការថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤

៨. Minhyuk (MONSTA X)

ចូលទ័ពថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ និងបញ្ចប់ជា​ផ្លូវការថ្ងៃទី០៣ ខែ តុលា ឆ្នាំ២០២៤

៩. Jaeyoon (SF9)

ចូលទ័ពថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ និងបញ្ចប់ជា​ផ្លូវការថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤

១០. Sejun (VICTON)

ចូលទ័ពថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២៣ និងបញ្ចប់ជា​ផ្លូវការថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៤

១១. Seungsik (VICTON)

ចូលទ័ពថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៣ និងបញ្ចប់ជា​ផ្លូវការថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤

១២. Ravi (VIXX)

ចូលទ័ពថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ និងបញ្ចប់ជា​ផ្លូវការថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤

១៣. Y (GOLDEN CHILD)

ចូលទ័ពថ្ងៃទី ២០ ខែ មីនា​ ឆ្នាំ២០២៣ និងបញ្ចប់ជា​ផ្លូវការថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០២៤

១៤. Youngjae (B.A.P)

ចូលទ័ពថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២២ និងបញ្ចប់ជា​ផ្លូវការថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ២០២៤

១៥. Ha Sungwoon

ចូលទ័ពថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២២ និងបញ្ចប់ជា​ផ្លូវការថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី

អត្ថបទថ្មី