Man Utd មិន​ទាន់​ស្គាល់​ជាតិ​ស្មើ​ក្នុង​រដូវ​កាល​នេះ

  • 2023-12-07 12:19:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester United មិន​ទាន់​ស្គាល់​រសជាតិ​ស្មើ​ឡើយ ក្នុង​កម្មវិធី Premier League រដូវ​កាល​នេះ។

បិសាច​ក្រហម​លេង​សរុប ១៥ ប្រកួត ហើយ​នៅ​លីគ​កំពូល​អង់គ្លេស​ក្នុង​រដូវ​កាល​ ២០២៣/២០២៤ នេះ។ ក្នុង​នោះ ក្លឹប​លេង​ឈ្នះ ៩ លើក និង​ចាញ់ ៦ ដង ហើយ​មិន​ទាន់​ទទួល​បាន​លទ្ធផល​នៅ​ឡើយ​ទេ។ បច្ចុប្បន្ន​ក្លឹប​កំពុង​ឈរ​លេខ ៦ ក្នុង​តារាង​ Premier League។

ការណ៍​នេះ ធ្វើ​ឲ្យ​ Man Utd គឺ​ជា​ក្លឹប​តែ​មួយ​គត់ ដែល​មាន​កំណត់​ត្រា​ដូច្នេះ ក្នុង Premier League គិត​មក​ទល់​ពេល​នេះ៕

អត្ថបទ៖​ សេរី​ មង្គល

អត្ថបទពេញនិយម
អត្ថបទថ្មី