ឱកាសឈ្នះរថយន្ត Toyota Hilux Revo ពី eMoney Adventure
- 2023-12-08 10:33:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសឈ្នះរថយន្ត Toyota Hilux Revo ពី eMoney Adventure
ចន្លោះមិនឃើញ
គ្រាន់តែធ្វើការទូទាត់សាច់ប្រាក់ ឬ ធ្វើប្រតិបត្តិការជាមួយ eMoney អ្នកនឹងអាចមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់រួមមានរថយន្ត Toyota Hilux Revo, ទូរស័ព្ទដៃ Iphone 14 Pro Max, នាឡិកាដៃឆ្លាតវៃ Apple Watch Series 8, លុយសុទ្ធរាប់លានរៀល ព្រមទាំងទទួលបានទិន្នន័យអ៊ីនធឺណេតជាច្រើនរង្វាន់ថែមទៀត ។
តើអ្នកអាចឈ្នះរង្វាន់ដោយរបៀបណា?
ងាយៗគ្រាន់តែធ្វើតាមប៉ុន្មានជំហាននេះ អ្នកនឹងអាចចូលលេងបាន៖
ចុចនៅទីនេះ ដើម្បីដោនឡូតកម្មវិធី eMoney http://onelink.to/9a6amk
បង្កើតគណនី eMoney ជាមួយលេខទូរស័ព្ទរបស់អ្នកផ្ទាល់
ចុចចូលទៅកាន់ eMoney Adventure ឬ ដំណើរផ្សងព្រេង eMoney លើទំព័រដើមរបស់កម្មវិធី eMoney ឬតាមរយៈ https://link.emoney.com.kh/Gami_Game
ចូលរួមបំពេញបេសកកម្មទៅតាមព្រឹត្តិកាណ៍សំខាន់ៗដែលបានកំណត់ទុក ដើម្បីប្រមូលត្បូង និងពេជ្រ យកទៅបើកហិបត្បូងសំណាង និងហិបពេជ្រសំណាងយករង្វាន់ដ៏អស្ចារ្យខាងលើនោះ
បេសកកម្មទាំងនោះអ្នកអាចបំពេញបានយ៉ាងងាយស្រួល ព្រោះវាជាសកម្មភាពដែលអ្នកតែងតែធ្វើប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ ឬ ប្រចាំខែ ដូចផ្ទេរប្រាក់ បង់វិក័យបត្រ បញ្ចូលលុយទូរស័ព្ទ ប្ដូរទិន្នន័យអ៊ីនធឺណេត ជាដើម ។ ងាយៗបែបនេះ អ្នកគ្រាន់តែប្រើប្រាស់ជាមួយ eMoney ធ្វើការទូទាត់សាច់ប្រាក់ ឬ ធ្វើប្រតិបត្តិការនានា ក៏មានឱកាសឈ្នះរង្វាន់ផងដែរ ។
ចំណាំ៖ ព្រឹត្តិការណ៍នីមួយៗមានកាលបរិច្ឆេទផុតកំណត់ផ្សេងៗគ្នា ហើយនៅក្នុងពេលបច្ចុប្បន្ននេះ អ្នកអាចចូលរួមបំពេញបេសកកម្មក្នុងព្រឹត្តិការណ៍ចូលឆ្នាំខ្មែរ ព្រឹត្តិការណ៍បុណ្យភ្ជុំបិណ្ឌ និងថ្មីៗនេះជាមួយព្រឹត្តិការណ៍បុណ្យអុំទូក ដើម្បីប្រមូលធនធានទាំងត្បូង និងពេជ្រសម្រាប់ទុកបើកប្រអប់សំណាងទាំង 2 ។
ដើម្បីមានឱកាសឈ្នះរង្វាន់រថយន្ត Toyota Hilux Revo, ទូរស័ព្ទដៃ IPhone 14 Pro Max, នាឡិកាដៃឆ្លាតវៃ Apple Watch Series 8 ឬទឹកប្រាក់ជាច្រើនរង្វាន់បាន អ្នកត្រូវការប្រមូលសោរវេទមន្តរាងជាបំណែកផ្ការំដួលឱ្យបានចំនួន 4 សម្រាប់យកទៅបង្វិលកងវេទមន្តដើម្បីឈ្នះរង្វាន់ធំៗខាងលើបាន ហើយដើម្បីទទួលបានសោវេទមន្តមួយបំណែក អ្នកត្រូវការបើកហិបពេជ្រសំណាងឱ្យបានចំនួន 350 ហិប។ រាល់ការបើកហិបពេជ្រសំណាងនីមួយៗ អ្នកក៏មានឱកាសឈ្នះទឹកប្រាក់បញ្ចូលទូរស័ព្ទ ទិន្នន័យអ៊ីនធឺណេត ទឹកប្រាក់សុទ្ធជាច្រើន នាឡិកាដៃឆ្លាតវៃ Apple Watch និងទូរស័ព្ទដៃ IPhone ជំនាន់ថ្មីផងដែរ ។
កាន់តែពិសេសជាងនេះទៀត eMoney ក៏បន្ថែមជាមួយការផ្ដល់រង្វាន់លើកទឹកចិត្តដល់អ្នកដែលរកត្បូងបានច្រើនជាងគេប្រចាំសប្ដាហ៍ចំនួន $25 និងច្រើនជាងគេប្រចាំខែទទួលបានរហូតដល់ $50 ដូច្នេះអ្នកផ្សងព្រេង ពិតជាមិនខាតពេលវេលាចូលរួមលេងនោះទេ ។
រួសរាន់ឡើងចូលរួមបំពេញបេសកកម្មដំណើរផ្សងព្រេង eMoney ទាំងអស់គ្នា មុនព្រឹត្តិកាណ៍ត្រូវបានបិទ! ចូលរួមលេងទាំងអស់គ្នា រង្វាន់ធំៗជាច្រើនកំពុងតែរងចាំអ្នក ។