តិចទៀត! ទាំងការរចនា និងការដំឡើង iPad របស់ Apple សុទ្ធតែចេញពី​រោងចក្រនៅវៀតណាម

  • 2023-12-12 02:49:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​នឹង​កំពុង​ពង្រីក​ខ្លួន​ចូល​ប្រទេស​វៀតណាមទៀតហើយ នូវធនធាន​ NPI (new product introduction) តាមរយៈកិច្ចសហការ​ជាមួយក្រុមហ៊ុន BYD របស់ចិន ​ដើម្បី​កាត់បន្ថយការពឹងផ្អែក​លើ​សង្វាក់ផលិតកម្ម​​នៅក្នុងប្រទេសចិន។

គួរដឹងថា ធនធាន NPI នេះ​ គឺ​ពាក់ព័ន្ធ​នឹងការងារ​ជាមួយ​អ្នកផ្គត់ផ្គង់​ទៅលើ​ការឌីហ្សាញ និងការអភិវឌ្ឍនូវ​ផលិតផលថ្មី។ ដំណើរការ​នេះ គឺទាមទារ​ធនធាន​សំខាន់ៗពីភាគីទាំងពីរ។ រហូតមកដល់ពេលនេះ NPI ភាគច្រើនបំផុត​របស់ Apple សម្រាប់​ iPad គឺ​បាន​ធ្វើឡើង​នៅក្រៅប្រទេសចិន។ ហើយ​ចំពោះ​ការពង្រីកវាចូល​ក្នុងប្រទេស​វៀតណាមនោះ គឺជាការស្វែងរក​ធនធានអតិបរមា និង​អ្នកជំនាញ​ពី​តំបន់​ផ្សេងៗគ្នា។

គួររំលឹកថា កាលពីឆ្នាំ​២០២២ Apple បាន​រើ​រោងចក្រ​ដំឡើង​ iPad របស់ខ្លួន ចេញពីចិន ចូលទៅប្រទេសវៀតណាម តាមរយៈកិច្ចសហការជាមួយ BYD ផងដែរ។

ថ្មីៗនេះ សារព័ត៌មាន Bloomberg បានចុះផ្សាយថា  Apple ​នឹងមានការផ្លាស់ប្តូរ​ជាទ្រង់ទ្រាយធំបំផុត​នូវឧបករណ៍​ iPad របស់ខ្លួន២ម៉ូឌែល ដែលមាន​អេក្រង់​ ១២,៩អ៊ីញ និង ១០,៩អ៊ីញ ប្រភេទ OLED។ ជាមួយ​គ្នានេះ ក្រុមហ៊ុនក៏នឹង​បញ្ចេញ​ Apple Pencil ជំនាន់ទី៣ និង Magic Keyboards សម្រាប់​ iPad ថ្មីនោះផងដែរ។ iPad ដែលនឹង​មកដល់ឆ្នាំ​២០២៤​ខាងមុខនេះ នឹងកែរូបរាងថ្មីជាលើកដំបូង គិតចាប់ពីឆ្នាំ​២០១៨មក៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី