មេ MCU ចេញមកបញ្ជាក់ហើយ អំពីអនាគតរបស់តួអង្គ Iron Man អាចរស់ឡើងវិញបាន ឫ មិនបាន
- 2023-12-12 03:08:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ MCU ចេញមកបញ្ជាក់ហើយ អំពីអនាគតរបស់តួអង្គ Iron Man អាចរស់ឡើងវិញបាន ឫ មិនបាន
ចន្លោះមិនឃើញ
តារាសម្តែង Robert Downey Jr នឹងមិនសម្តែងជាតួអង្គ Iron Man ម្តងទៀតនោះទេ ដោយសារតែអ្នកដឹកនាំរឿងរបស់ Marvel Cinematic Universe បានបញ្ជាក់ហើយថា តួអង្គនេះបានស្លាប់ហើយ ដូចនេះលោកមិនអាចធ្វើអោយរស់ឡើងវិញបានទេ។
លោក Robert Downey Jr វ័យ ៥៨ឆ្នាំ សម្តែងជាតួអង្គ Tony Stark (Iron Man) នៅក្នុងខ្សែភាពយន្តចំនួន ១១ ចាប់ពីឆ្នាំ ២០០៨ ដល់ ឆ្នាំ ២០១៩ ប៉ុន្តែនៅក្នុងវគ្គ Avengers: Endgame អ្នកដឹកនាំរឿងរបស់ Marvel Cinematic Universe លោក Kevin Feige បានបញ្ជាក់ថា តួអង្គ Iron Man បានស្លាប់ហើយ ដោយលោកចង់រក្សាសាច់រឿងនេះ និង មិនចង់កែប្រែអ្វីទៀតនោះទេ។ ចំពោះ Robert Downey Jr អ្នកដឹកនាំរឿងរបស់ MCU រូបនេះ ថា រូបគេនឹងអាចចូលរឿងសម្តែងនៅក្នុងភាពយន្តប្រភេទ blockbuster នាពេលអនាគត។
នៅពេលត្រូវបានសួរដោយទស្សនាវដ្តីរបស់ អាមេរិក Vanity Fair ថា តើ Downey អាចនឹងត្រឡប់មកសម្តែងជាតួអង្គ Iron Man ជាថ្មីម្តងទៀតទេ ពេលនោះ លោក Kevin Feige បង្ហាញជំហរថា “ពួកយើង នឹងរក្សាសាច់រឿងនោះទុកនៅដដែល ពោលគឺពួកយើងមិនចង់ប៉ះពាល់ កែប្រែអ្វីទៀតនោះទេ”។ លោក បន្តថា “ពួកយើងរួមទាំងក្រុមការងារទាំងអស់គ្នា ធ្វើការខ្លាំងណាស់លើការផលិតសាច់រឿង នេះចេញមក ដោយត្រូវចំណាយពេលអស់ជាច្រើនឆ្នាំ ហើយពួកយើងក៏មិនចង់ធ្វើអោយមានអភ័យនិហារ អោយតួអង្គ Iron Man រស់ឡើងវិញដែរ”៕