Ancelottiថា​ អនាគត​របស់​ Modric, Kroos និង​ Nacho ជា​មួយ​ Real ទៅ​ជា​យ៉ាង​ណា​ ស្រេច​លើ​ពួក​គេ​

  • 2023-12-12 12:20:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Carlo Ancelotti គ្រូបង្គោល​ក្លឹប​ Real Madrid បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេលថ្មីៗ​នេះ​ថា​ អនាគត​របស់​ ខ្សែបម្រើ​ Luka Modric ខ្សែបម្រើ​ Toni Kroos និង​ ខ្សែការពារ​ Nacho Fernandez ជា​ក្លឹប​ក្លឹប​របស់​លោក​ទៅ​ជា​យ៉ាង​ណា​ គឺ​ស្រេច​តែ​លើ​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​។

Ancelotti បាន​និយាយ​ថា​៖" Modric, Kroos និង​ Nacho នឹង​សម្រេច​ចិត្ត​ពី​អនាគត​របស់​ពួក​គេ​ជា​មួយ​យើង​ នៅ​ពេល​ណា​គឺ​ស្រេច​តែ​ពួក​គេ​ "។

លោក​បន្ត​ថា​៖" កំពូល​កីឡាករ​របស់​ក្លឹប​យើង​ទៅ​ហើយ​ គេ​សម្រេច​ម៉េច​ក៏​បាន​ដែរ​។ ខាង​ក្លឹប​គឺ​គោរព​លើ​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​ជា​និច្ច​ ព្រោះ​តែ​ពួក​គេ​សម​នឹង​ទទួល​បាន​សិទ្ធិ​ពិសេស​ហ្នឹង​ "។

Modric, Kroos និង​ Nacho សុទ្ធ​តែ​ជា​កីឡាករ​ស្នូល​របស់​ Real Madrid ដោយ​ពួក​គេ​នឹង​ចប់​កុងត្រា​ជា​មួយ​ក្លឹប​នេះ​នៅ​ឆ្នាំ​២០២៤៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ ហ៊ីម រស្មី