Olivia Kong ស្រក់ទឹកភ្នែកម៉ាត់ៗ ក្រោយសម្រេចក្ដីសុបិនធំនៃឆាកជីវិត ក្នុងកម្មវិធី រាត្រីចង់ចាំ

  • 2023-12-14 06:01:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលអ្នកច្នៃម៉ូដកម្ពុជា លោក ម៉ែន សីហា ដែលមហាជនភាគច្រើនស្គាល់ Olivia Kong ស្រក់ទឹកភ្នែកមាត់ៗ ក្រោយបញ្ចប់ការដើរម៉ូដ ដោយតារាម៉ូដែលជាច្រើននាក់ ក្រោមការដឹកនាំ និងស្នាដៃច្នៃម៉ូដសំលៀកបំពាក់ ដោយលោកផ្ទាល់ ក្នុងកម្មវិធី រាត្រីចង់ចាំ ព្រឹត្តិការណ៍ រាត្រីសម្បុរសធម៌

ការដែលស្រក់ទឹកភ្នែកហូរហាមនេះ មិនមែនជាបញ្ហា តែវាជាការយំចេញពីក្រអៅបេះ របស់ Olivia Kong ដែលលោកបានបញ្ជាក់ថា គឺយំព្រោះរំភើបចិត្តខ្លាំងពេក បន្ទាប់ពីបានសម្រេចក្ដីសុបិនដ៏ធំក្នុងឆាកជីវិត យំព្រោះតែខ្មែរធ្វើបាន។

គោលបំណងរបស់ Olivia គឺចង់បង្ហាញពីការដឹងគុណដល់បុព្វបុរសខ្មែរដែលបានបន្សល់ទុកនូវស្នាដៃដល់មហាសច្ចាដល់កូនចៅជំនាន់ក្រោយ ហើយលោកចង់បន្តការគោរពថែរក្សានិងផ្សព្វផ្សាយ អភិវឌ្ឍន៍សម័យ អភិរក្សបុរាណផងដែរ។

Olivia Kong ថ្លែង៖ «ញុំបាទចង់ផ្សព្វផ្សាយនូវសិល្បៈវប្បធម៌អរិយៈធម៌ដ៏ល្អផូរផង់របស់ប្រទេសកម្ពុជាតាមរយៈការច្នៃប្រឌិតខ្ពស់បែបសម័យថ្មី ដែលប្រកបដោយការគិតនិងការអនុវត្តព្រមទាំងមានទឹកតាងដែលច្បាស់លាស់ចេញពីទឹកដីកំណើតរបស់យើងផ្ទាល់។»

ទន្ទឹមនឹងនេះ មិនត្រឹមតែជួយលើកស្ទួយវប្បធម៌អរិយធម៌ផូផង់កម្ពុជាប៉ុណ្ណោះទេ អ្នកច្នៃម៉ូដល្បីឈ្មោះរូបនេះ ថែមទាំងបានលើកទឹកចិត្តដល់ ក្មេងៗជំនាន់ក្រោយដែលគាត់កំពុងស្ថិតនៅក្នុងសម័យកាលទំនើបដែលអ្នកច្នៃប្រឌិតក្ដីឬជាអ្នកច្នៃម៉ូតឬជាសិល្បៈករសិល្បការិនីទាំងឡាយឲ្យបានយល់ថា នេះជាការចាប់ផ្ដើមថ្មីមួយរបស់កម្ពុជា រួបរួមគ្នាដើម្បីប្រទេសជាតិយើងរីកចម្រើន

បញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី ១៣ ធ្នូ ម្សិលមិញនេះ Olivia Kong បានដឹកនាំ ក្រុមតារាបង្ហាញម៉ូដ សិល្បករសិល្បការិនី កុមារី ជាច្រើននាក់ដើរម៉ូដសំលៀកបំពាក់នៅប្រាសាទតែម្ដង។ ដោយក្រុមម៉ូដែលទាំងនោះបាន គ្រងឈុតចម្រុះពណ៌ ចម្រុះក្បាច់ ដែលឈុតនីមួយៗសុទ្ធតែបានបង្កើតអត្ថន័យយ៉ាងជ្រាលជ្រៅ នៅក្នុងកម្មវិធី រាត្រីចង់ចាំ នាព្រឹត្តិការណ៍ រាត្រីសម្បុរសធម៌

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

កេសរ