Kane រក​បាន ២១គ្រាប់​ហើយ នៅ Bayern Munich

  • 2023-12-18 11:21:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អង់គ្លេស​កីឡាករ Harry Kane រក​បាន ២៤គ្រាប់​ហើយ ក្រោយ​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​អាល្លឺម៉ង់ Bayern Munich កាល​ពី​ខែ​សីហា​កន្លងទៅ។

Kane បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ក្លឹប Bayern ដោយ​កីឡាករ​រូប​នេះ​មក​បាន​តែ​ប្រមាណ ៤ខែ​ប៉ុណ្ណោះ​ រក​បាន​ច្រើន​ជាង​ ២០គ្រាប់។

កីឡាករ​រូប​នេះ​ចាប់​ផ្ដើម​រក​គ្រាប់​បាល់​ដំបូង​នៅ​ប្រកួត​សប្ដាហ៍​ទី១ នៃ​ក្របខ័ណ្ឌ​លីគកំពូល​អាល្លឺម៉ង់ Bundesliga។ កីឡាករ​រូប​នេះ​រក​បាន ២៤គ្រាប់​ ក្នុង​ពេល​តែ ២១ប្រកួត​គ្រប់កម្មវិធី​របស់​ Bayern Munich។

ចំណោម​កម្មវិធី​ទាំងអស់​របស់ Bayern Munich ខ្សែ​ប្រយុទ្ធ​ជនជាតិ​អង់គ្លេស​មួយ​នេះ រកគ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ​ប្រកួត​លីគ ដោយ​ Kane លេង​តែ ១៤ប្រកួត​ប៉ុណ្ណោះ តែ​រក​បាន ២០គ្រាប់៕

ប្រភព៖ BBC   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម