វត្តមាន Mario Maurer លើទឹកដីកម្ពុជា បង្កើតស្នាមញញឹម និងអនុស្សាវរីយ៍កាន់តែជ្រាលជ្រៅជាមួយអ្នកគាំទ្រកម្ពុជា

  • 2023-12-19 07:50:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួបតារាដ៏ធំប្រចាំឆ្នាំ២០២៣ ក្នុងកម្មវិធី “Thai Star Meet & Greet 2023” បានប្រារព្ធឡើងយ៉ាងអស្ចារ្យកាលពីថ្ងៃទី១៦ និង១៧ ខែធ្នូ។ ក្នុងព្រឹត្ដិការណ៍នេះ គេឃើញវត្ដមានសិល្បករ-សិល្បការនីខ្មែរល្បីៗប្រចាំ PNN KOL និងInfluencer ល្បីៗ រួមទាំងបណ្តាហ្វេនៗអ្នកគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី បានមកទទួលស្វាគមន៍វត្តមានកំពូលតារាសម្តែងថៃ លោក Mario Maurer ដោយផ្ទាល់នៅផ្សារទំនើប ជីពម៉ុង ២៧១។

រូបថត៖ ហ្វេសប៊ុក ភី អិន អិន

រយៈពេល ២ថ្ងៃ នៃជំនួបតារានេះ មានការសម្តែង show ពិសេសៗជាច្រើនពីតារាល្បីៗ រួមមាន៖ កញ្ញា ស៊ីន យូប៊ីន លោក ខាត់ វ៉ៃហាំង កញ្ញា ស៊ីន ជេននី កញ្ញា ម៉ូនី វិជ្ជរ៉ា លោក លាង ម៉េងឃុន និងការប្រគំតន្ត្រីដ៏អស្ចារ្យពីតារាចម្រៀងល្បីៗរួមមាន៖ លោក ទេព ពិសិដ្ឋ HENG ក្រុមចម្រៀងបុរសដ៏ល្បី La Cima Carte 1NE និង CA Star Dancers Cambodia ជាដើម បានរួមគ្នាញ៉ាំងបរិកាសពិធីជំនួបតារា “Thai Star Meet & Greet 2023” ឱ្យកាន់តែទាក់ទាញខ្លាំងឡើង បង្កើតជាការចងចាំ និងអនុស្សាវរីយ៍ល្អៗរវាងសិល្បករ និងហ្វេនៗរបស់ពួកគេ។

ព្រឹត្ដិការណ៍កាន់តែកកក្រើ ដោយសារវត្តមានកំពូលតារាសម្តែងថៃដ៏ល្បី Mario Maurer ដែលលោកបានមកជួបហ្វេនកម្ពុជា ដោយផ្ទាល់។ Mario បានបកស្រាយចម្រៀងចំនួន ២បទ យ៉ាងពីរោះរណ្តំចិត្តនៅចំពោះមុខអ្នកគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់ ហើយរំពេចនោះ ហ្វេនៗក៏បាននាំគ្នាស្រែកហ៊ោស្ទើរបែកបរិវេនពិធីជំនួបតារាតែម្តង។

មិនទាន់អស់នៅឡើយទេ កំពូលតារាសម្តែងថៃ Mario ដែលជាតួឯកប្រុសក្នុងរឿង “គ្រូពេទ្យថងឯក” វគ្គ២ ក៏បានលេងហ្គេមសប្បាយៗនៅលើឆាកជាមួយអ្នកគាំទ្រកម្ពុជា ថែមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ជាមួយហ្វេនទៀតផង។ លោកក៏ឆ្លៀតឆ្លើយតបសំនួរផ្សេងៗដែលពិធីករ-ពិធីការនីបានសាកសួរយ៉ាងសប្បាយរីករាយ ជាការបើកឱកាសឱ្យហ្វេនៗកម្ពុជាបានស្គាល់ និងដឹងអំពីប្រវត្ដិរបស់លោកកាន់តែច្រើន។

សម្រាប់អ្នកគាំទ្ររបស់លោកនៅកម្ពុជាវិញ គេសង្កេតឃើញពួកគេ រំភើបចិត្តខ្លាំងដែលមានឱកាសជួប idol ក្នុងដួងចិត្តជាថ្មីម្តងទៀត និងបានថតរូបបង្កើតភាពស្និទ្ធស្នាលជាមួយគ្នាផងដែរ។ សំលេងពីរោះ រូបរាងសង្ហា និងភាពក្រមិចក្រមើមរបស់ Mario បានថ្ពក់ចិត្តហ្វេនឱ្យស្រែកហ៊ោឡើងកងរំពង ពិសេសពេលលោកនិយាយភាសាខ្មែរនៅលើឆាក ទឹកមុខរបស់លោកពិតជាគួរឱ្យខ្នាញ់ខ្លាំងមែនទែន។ ឆ្លៀតឱកាសដ៏ពិសេសនេះ Mario ក៏បានផ្តាំផ្ញើរឿង “គ្រូពេទ្យថងឯក” វគ្គ២ ជាមួយអ្នកគាំទ្រកម្ពុជាផងដែរ ដោយលោកបានលើកឡើងថា ពេលដែលគ្រប់គ្នានឹកដល់លោក សូមឱ្យទស្សនារឿង “គ្រូពេទ្យថងឯក” វគ្គ២ ដែលនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ ភី អិន អិន៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី