ព្យាករអាកាសធាតុ៖ ខែធ្នូ-មករា ចុះត្រជាក់ តែពីខែកុម្ភៈ-ឧសភា គឺមានថ្ងៃខ្លះ​អាចក្តៅដល់ ៤១អង្សារឯណោះ

  • 2023-12-22 06:45:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមការព្យាករអាកាសធាតុលើកទី១ របស់​ក្រសួង​ធនធានទឹក​ និងឧតុនិយម បាន​ឱ្យដឹងថា នៅក្នុងខែធ្នូ ឆ្នាំ​២០២៣ ដល់ខែមករា ឆ្នាំ​២០២៤ បណ្តាខេត្ត​នៅភាគខាងជើង​ជាបក្បែរជួរភ្នំ​ដងរែក និងខ្ពង់រាបឦសានៈ នៅក្នុងថ្ងៃខ្លះ​សីតុណ្ហភាព​អប្បបរមា ធ្លាក់ចុះពី ១៦ ដល់ ១៨អង្សារសេ។ ចំណែក​នៅបណ្តាខេត្តដទៃទៀត​ សីតុណ្ហភាព​អប្បបរមា ១៩ ដល់ ២២អង្សារសេ។

យ៉ាងណាមិញ ចាប់ពីខែកុម្ភៈ ដល់ដើមខែឧសភា អាកាសធាតុ​កើនកម្តៅ​ជាលំដាប់ ដោយសារបាតុភូតអែលនីញ៉ូ ពោលគឺ​នឹងក្តៅខ្លាំង​នៅក្នុងខែមេសា ដល់ដើមខែឧសភា​ ជាមួយ​នឹង​សីតុណ្ហភាព​មធ្យមអតិបរមា ៣៨អង្សារសេ និងសីតុណ្ហភាព​អតិបរមា​នៅក្នុងថ្ងៃខ្លះ អាចឡើងដល់ ៤១អង្សារសេ។

សូមអានលម្អិតបន្ថែម​ក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ៖

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី