មិនអត់ក្រឡាដើរទេ! រុស្សី ចាប់យកប្រទេសធំ២ នៅអាសុី ជាទីផ្សារនាំចេញប្រេងដ៏សំខាន់របស់ខ្លួន
- 2023-12-29 04:02:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនអត់ក្រឡាដើរទេ! រុស្សី ចាប់យកប្រទេសធំ២ នៅអាសុី ជាទីផ្សារនាំចេញប្រេងដ៏សំខាន់របស់ខ្លួន
ចន្លោះមិនឃើញ
រុស្ស៊ី បានប្តូរទិសដៅការនាំចេញប្រេងរបស់ខ្លួនពីអឺរ៉ុបទៅកាន់ប្រទេសចិន និងឥណ្ឌា ជិតពីរឆ្នាំបន្ទាប់ពីទីក្រុងមូស្គូ រងការវាយប្រហារដោយទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិចជុំវិញជម្លោះអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់ពីឧបនាយករដ្ឋមន្ត្រីរុស្សី Alexander Novak។
បន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនទាហានទៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ បណ្តាប្រទេសលោកខាងលិចបានដាក់សម្ពាធលើ រុស្ស៊ីជាមួយនឹងទណ្ឌកម្មមួយចំនួន រួមទាំងការដាក់ទណ្ឌកម្មសហភាពអឺរ៉ុបលើការដឹកជញ្ជូនប្រេងតាមសមុទ្ររបស់ខ្លួន។
ឧបនាយករដ្ឋមន្រ្តី រុស្សី លោក Novak ដែលទទួលបន្ទុកគោលនយោបាយថាមពលបាននិយាយថា "ពីមុនយើងបានផ្គត់ផ្គង់ប្រេងសរុបពី ៤០ ទៅ ៤៥ភាគរយ នៃផលិតផលប្រេងទៅកាន់អឺរ៉ុប។ ឆ្នាំនេះយើងរំពឹងថាតួលេខនេះនឹងមិនលើសពី ៤ ទៅ ៥ ភាគរយនៃការនាំចេញសរុប"។
ដោយសារវាបានបាត់បង់ចំណែកទីផ្សារជាច្រើននៅអឺរ៉ុប ទីក្រុងមូស្គូបានបង្វែរទៅរកអ្នកទិញផ្សេងទៀត រួមទាំងប្រទេសចិនផងដែរ។ ប្រភពខាងលើបានបន្តថា ថា ប្រទេសចិន ជាចំណែកនៃការនាំចេញប្រេង បានកើនឡើងដល់ ៤៥ ទៅ ៥០ ភាគរយ ហើយឥណ្ឌាបានក្លាយជាដៃគូសំខាន់របស់រុស្សី ក្នុងស្ថានភាពបច្ចុប្បន្ន៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB