ខ្សែការពាររបស់ស្វីសរួបនេះ បន្តកុងត្រាថ្មីជាមួយ Newcastle រហូតដល់ឆ្នាំ២០២៥
- 2024-01-08 13:15:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែការពាររបស់ស្វីសរួបនេះ បន្តកុងត្រាថ្មីជាមួយ Newcastle រហូតដល់ឆ្នាំ២០២៥
ចន្លោះមិនឃើញ
ខ្សែការពារ Fabian Schar បានបន្តកុងត្រាថ្មីរបស់ក្លឹប Newcastle United រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបនេះជាផ្លូវការនៅក្នុងថ្ងៃនេះ។
Schar បានមកលេងឲ្យ Newcastle តាំងពីឆ្នាំ២០១៨មក ដោយចូលលេងប្រកួតសរុបបាន ១៦៨ប្រកួត និងស៊ុតចូល ១១គ្រាប់។
កីឡាកររបស់ស្វីសរូបនេះ បានសម្ដែងការសប្បាយចិត្តយ៉ាងណាខ្លាំង ក្រោយទទួលបានការបន្តកុងត្រាថ្មី ដោយគេបានបង្ហាញការពេញចិត្តយ៉ាងខ្លាំងដោយក្នុងការលេងឲ្យ Newcastle នេះ៕