ក្រសួង​គ្រោង​បញ្ចេញ​ពូជ​ដំណាំ​ ៣ប្រភេទ

  • 2024-01-12 02:19:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោង​នឹង​បញ្ចេញ​ពូជដំណាំចំនួន ៣ប្រភេទ ដែលស្នើសុំ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ និងអភិវឌ្ឍន៍​កសិកម្ម​កម្ពុជា។

ពូជដំណាំ​ទាំង៣ប្រភេទ​នោះ រួមមាន៖

១. ប្រភេទពូជស្រូវស្រាលមិនប្រកាន់រដូវ ស្រឡាយ CAM-CKWR-2007-P4 តាមរយៈការបង្កាត់រវាងពូជស្រូវជង្គង់ខ្មៅស្រង៉ែ

២. ប្រភេទពូជល្ងដែលបានជ្រើសរើស គឺ KU19-1-7 ដែលបែកចេញពីស្រឡាយ KU19 មានសំបកពណ៌ស មានប្រភពមកពីសាកលវិទ្យាល័យកាសេសាត (Kasetsart Uni.) ប្រទេសថៃ

៣. ពូជសណ្តែកសៀង ដែលមានស្រឡាយសណ្តែកសៀងស្បង់ ជ្រើសតាមរយៈជម្រើស ឯកត្តៈចេញពីពូជស្បង់របស់ប្រជាកសិករ។

ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ​២០២៤ ​របស់​គណៈកម្មការវាយតម្លៃលើ​សំណើបញ្ចេញពូជដំណាំនេះ បានធ្វើការកែសម្រួលលើខ្លឹមសាររបាយការណ៍ស្រាវជ្រាវមួយចំនួន និងបានឯកភាពគ្នាផ្តល់ឈ្មោះក្នុងមួយប្រភេទពូជដំណាំចំនួន៣ឈ្មោះ ដើម្បីគោរពជូនឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យ និងសម្រេច៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទថ្មី