រាជធានី-ខេត្ត​ចំនួន២ ដែលមាន​ខណ្ឌ និង ស្រុក ច្រើនជាងគេ​ទាំងអស់

  • 2024-01-19 03:27:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងចំណោម​រាជធានីខេត្តទាំង២៥ របស់កម្ពុជា ក្នុងនោះ​រាជធានីភ្នំពេញ និងខេត្តបាត់ដំបង មាន​ខណ្ឌ និង​ស្រុកច្រើនជាងគេទាំងអស់។

រាជធានី​ភ្នំពេញ​មាន​ខណ្ឌ​ចំនួន ១៤ រួមមាន៖ ខណ្ឌ​មានជ័យ ខណ្ឌច្បារអំពៅ ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌចំការមន ខណ្ឌដង្កោ ខណ្ឌ៧មករា ខណ្ឌបឹងកេងកង ខណ្ឌកំបូល ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។

ចំណែក​ខេត្តបាត់ដំបង មានស្រុកចំនួន១៣ និងក្រុងចំនួន១ រួមមាន៖ ស្រុកថ្មគោល ស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកបាណន់ ស្រុកបវេល ស្រុកឯកភ្នំ ស្រុកភ្នំព្រឹក ស្រុកកំរៀង ស្រុកសំឡូត ស្រុករុក្ខគិរី ស្រុកសំពៅលូន ស្រុករតនមណ្ឌល ស្រុកគាស់ក្រឡ និងក្រុងបាត់ដំបង៕

ដកស្រង់ពី៖ អនុក្រឹត្យ ស្តីពី ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៤

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB