Gerrard ត​កុងត្រា​រយៈ​ពេល​វែង​ជាមួយ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត

  • 2024-01-19 13:35:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Al Ettifaq លោក Steven Gerrard បាន​សម្រេច​ត​កុងត្រា​ជាមួយ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត Al Ettifaq រហូត​ដល់​ឆ្នាំ ២០២៧។

លោក​និយាយ​ថា សប្បាយ​ចិត្ត​នឹង​ការ​ត​កុងត្រា​នេះ ហើយ​នឹង​ខិត​ខំ​បង្កើន​ទម្រង់​លេង​របស់​ក្រុម។

Gerrard បាន​មក​ចូល​រួម​ជាមួយ​ក្លឹប Al Ettifaq កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០២៣។ មុន​ត​កុងត្រា​ អ្នក​ចាត់​ការ​សញ្ជាតិ​អង់គ្លេស​វ័យ​ ៤៣ ឆ្នាំ​នេះ មាន​កុងត្រា​ជាមួយ​ក្លឹប​រហូត​ដល់​ឆ្នាំ ២០២៥។

គិត​មក​ទល់​ពេល​នេះ អ្នក​ចាត់​ការ​ដឹក​ក្លឹប​នេះ​បាន​សរុប ២១ ប្រកួត ឈ្នះ ៧ ដង ស្មើ ៧ លើក និង​ចាញ់ ៧ ប្រកួត៕

ប្រភព៖ ESPN FC   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី