ក្រោយ Klopp ប្រកាសចាកចេញពី Liverpool កីឡាករសំខាន់២រូបនេះ មិនទាន់ប្រាកដថាបន្តនៅ

  • 2024-01-30 03:54:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool អាចនឹងប្រឈមមុខនឹង "End of An Era" នៅរដូវក្តៅនេះ ក្នុងករណីដែលកីឡាករ Virgil van Dijk និង Mohamed Salah ចាកចេញពីក្លឹប តាមគ្រូបង្វឹក លោក Jurgen Klopp។

លោក Klopp នឹងចុះចេញពីដំណែងនៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីកាន់តំណែងរយៈពេល ៩ឆ្នាំ។ ប្រធានក្រុម Van Dijk និយាយថារូបគេ មិនដឹងថាតើនឹងក្លាយជាផ្នែកនៃ New Era ឫយ៉ាងណានៅឡើយទេ ខណៈដែលខ្សែប្រយុទ្ធ Salah មានពាក្យចចាមអារ៉ាមថា នឹងចាកចេញទៅកាន់ក្លឹបថ្មី។ ការប្រកាសចាកចេញរបស់ Klopp ស្របពេលក្លឹបហង្សក្រហម កំពុងស្ថិតក្នុងការប្រជែងយកពានចំនួន ៤។ ពួកគេឈរនៅកំពូលតារាង Premier League ហើយនឹងប៉ះ Chelsea នៅវគ្គផ្តាច់ព្រ័ត្រ Carabao Cup។ Liverpool នៅតែស្ថិតក្នុងការប្រជែងយកពាន FA Cup និង Europa League ដូចគ្នា។

Klopp បានជួយ Liverpool ឈ្នះពានរង្វាន់ Champions League, Premier League, FA Cup និង Carabao Cup ជាមួយ Salah វ័យ ៣១ ឆ្នាំ និង Van Dijk វ័យ ៣២ ឆ្នាំ ដែលពួកគេទាំង២សុទ្ធសឹងជាកីឡាករសំខាន់ នៃភាពជោគជ័យនោះ។ Salah កីឡាករជម្រើសជាតិរបស់អេហ្ស៊ីបបានស៊ុតបញ្ចូលទី ២០៤គ្រាប់ ក្នុង ៣៣២ ប្រកួតសម្រាប់ Liverpool ខណៈដែលខ្សែការពារកណ្តាល Van Dijk ជំនួស Jordan Henderson ជាប្រធានក្រុមហង្សក្រហម កាលពីរដូវកាលមុន៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា