ប្រធានក្រុម Liverpool ស្រពិចស្រពិលរឿងអនាគត
- 2024-01-30 14:33:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានក្រុម Liverpool ស្រពិចស្រពិលរឿងអនាគត
ចន្លោះមិនឃើញ
ប្រធានក្រុម Liverpool ខ្សែការពារ Virgil van Dijk បង្ហាញក្ដីស្រពិចស្រពិលពីអនាគតរបស់ខ្លួននៅក្លឹប Liverpool។
កាលពីពេលថ្មីៗនេះ អ្នកចាត់ការហង្សក្រហម លោក Jurgen Klopp បានសម្រេចចាកចេញពីក្លឹប នៅចប់រដូវកាលនេះ បន្ទាប់ពីរួមរស់ជាមួយគ្នាជិត ១០ ឆ្នាំ។ គ្រូបង្គោលធំៗមួយចំនួនក៏នឹងចាកចេញជាមួយលោក Klopp ដែរ។
ខ្សែការពារសញ្ជាតិហុល្លង់វ័យ ៣២ ឆ្នាំ Van Dijk មានកុងត្រារហូតដល់ឆ្នាំ ២០២៥ ជាមួយក្លឹប Liverpool។
ក្នុងន័យនេះ ពេលអ្នកសារព័ត៌មានសួរថាកីឡាករនឹងបន្តនៅហង្សក្រហមឬអត់ ក្រោយលោក Klopp ចាកចេញ ខ្សែការពាររូបនេះបានលើកឡើងថា រូបគេមិនដឹងនោះទេ ចាំមើលសភាពការណ៍សិន ជាពិសេសទិសដៅទៅមុខរបស់ក្លឹប ព្រោះការផ្លាស់ប្តូរនេះមានទ្រង់ទ្រាយធំ ដោយមិនមែនដូរតែអ្នកចាត់ការទេ តែដូរទាំងគ្រូបង្គោលធំៗទៀត។
មិនមែនមានតែ Van Dijk ទេ ជិតផុតកុងត្រា។ កីឡាករបង្គោលមួយចំនួនដូចជា Mohamad Salah និង Trent Alexander-Arnold សុទ្ធតែមានកុងត្រាផុតកំណត់នៅឆ្នាំ ២០២៥៕