Toyota Hilux 2025 កែរាងថ្មី មកជាមួយ​ម៉ាស៊ីន​ម៉ាស៊ូត Mild-Hybrid ដែលជួយសន្សំសំចៃ​បានយ៉ាងច្រើន

  • 2024-02-02 03:26:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បាន​បញ្ចេញ​រថយន្ត Hilux 2025 ជំនាន់ទី៨ ដែលបាន​កែរូបរាងថ្មី នៅក្នុង​ប្រទេស​អូស្ត្រាលី។

ចំណុច​អាប់ដេត​ដ៏សំខាន់​មួយនៃ​រថយន្តភីកអាប់​ធុនកណ្តាល​ដ៏ពេញនិយម​របស់ Toyota មួយនេះ គឺ​ផ្នែក​ខាងមុខ​ដែលប៉ាណា​សំបុកឃ្មុំ​ត្រូវបាន​ឌីហ្សាញបែបថ្មីជារាងអដ្ឋកោន ចំណែក​ចង្កៀង​ពណ៌ខ្មៅស្រឹបតែរំលេចដោយ​អំពូល LED ឆ្នូតតូច និងមានបាឡាំងដាស​ការពារបាតម៉ាស៊ីន​ជាប្រភេទ​អាលុយមីញ៉ូម។

សម្រាប់​ស៊េរីឆ្នាំ២០២៥នេះ Toyota Hilux បានបំពាក់​ម៉ាស៊ីនម៉ាស៊ូត Mild Hybrid 48 Volt ចំណុះ ២,៨លីត្រ ដែល​វាដំណើរ​ជាមួយ​ម៉ូទ័រអគ្គិសនី និងអាគុយលីចូមតូចមួយ​ ដែល​ជួយដល់ការសន្សំសំចៃ និង​កាត់បន្ថយ​សំឡេងរំខាន។

ត្រង់​ចំណុច​នេះ យើងក៏សូម​ពន្យល់​ផងដែរអំពីម៉ាស៊ីន Mild Hybrid។ ប្រភពថាមពល​ដ៏សំខាន់​របស់​វា​គឺបានមកពី​ម៉ាស៊ីន​ចំហេះក្នុង និង​ម៉ូទ័រអគ្គិសនី តាម​រយៈប្រព័ន្ធជាន់ហ្វ្រាំងសាកអាគុយឡើងវិញ ហៅថា ​regenerative brake។ មានន័យថា រថយន្ត​រត់លើម៉ាស៊ីនសាំង ឬម៉ាស៊ូត​ផង និងប្រព័ន្ធ Mild Hybrid 48 វ៉ុលនេះផង។

Toyota Hilux 2025 បានបំពាក់​នូវបច្ចេកវិទ្យា​ជាច្រើន​ដូចជា សេនស័រចូលចត, ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិចំនួន២ ប្រព័ន្ធចាក់សោវៃឆ្លាត, បង្អួចចុចអូតូ និង wireless charge ជាដើម។

រថយន្តភីកអាប់​នឹង​ដាក់លក់នៅ Showroom របស់ក្រុមហ៊ុន Toyota ក្នុងប្រទេសអូស្ត្រាលី នៅខែមីនា ឆ្នាំ​២០២៤​ខាងមុខនេះ ដែល​មានតម្លៃចាប់ពីជាង ១ម៉ឺន ៧ពាន់ដុល្លារ រហូតដល់ជិត ៥ម៉ឺនដុល្លារ ខុសៗគ្នាទៅតាម option នីមួយៗ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទពេញនិយម