មេ Barca និយាយបែបនេះទាក់ទងនឹង Klopp
- ច័ន្ទ, 5 កុម្ភៈ 2024 13:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ Barca និយាយបែបនេះទាក់ទងនឹង Klopp
ចន្លោះមិនឃើញ
លោក Deco នាយកកីឡារបស់ក្លឹប Barcelona បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះទាក់ទងនឹងលោក Jurgen Klopp ដែលជាបេក្ខភាពគ្រូបង្គោលថ្មីរបស់ក្លឹបលោកសម្រាប់រដូវកាលក្រោយនេះ។
លោក Deco បាននិយាយថា៖" Klopp ជាកំពូលគ្រូបង្វឹក ក៏ប៉ុន្តែខ្ញុំគិតថានេះជាពេលត្រឹមត្រូវនិយាយរឿងលោកទាក់ទងនឹងក្លឹបរបស់យើងទេ "។
លោកបន្តថា៖" យើងមានជម្រើសច្រើន ប៉ុន្តែអនាគតគ្រូបង្គោលថ្មីរបស់យើងនឹងពិភាក្សាគ្នាពេលក្រោយ "។
Xavi ជាគ្រូបង្គោលរបស់ក្លឹប Barca ដោយនឹងបញ្ចប់កុងត្រានៅរដូវកាលនេះ ខណៈពេលនេះក្លឹបកំពុងស្វែងរកបេក្ខជនដែលស័ក្ដិសមមកជំនួស៕
ប្រភព៖ Fabrizio Romano