Google One សេវាកម្ម Premium តម្លៃ ១០០ដុល្លារ ទទួលបានអ្នកប្រើប្រាស់ ១០០លាននាក់

  • 2024-02-13 06:24:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Google លោក Sundar Pichai បាននិយាយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនរបស់លោក គឺ Google ទទួលបាន Subscriber ចំនួន ១០០លាននាក់ ដែលបាន log in ចូលប្រើប្រាស់សេវាកម្ម Google One។

ចំនួនអ្នក Subscriber ដ៏ច្រើននេះគឺជាជោគជ័យមួយរបស់ក្រុមហ៊ុន Google ខណៈដែល platform YouTube ប្រើរយៈពេលរហូតដល់ ៩ឆ្នាំដើម្បីទទួលបានអ្នកប្រើប្រាស់ចំនួន ១០០លាននាក់។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក បានធ្វើការបញ្ចេញ AI Plan ថ្មីដែលដូរឈ្មោះពី Google Bard ទៅជា Gemini ហើយបានមានគម្រោងផ្តល់សេវា Premium ដល់អ្នកប្រើប្រាស់ដោយតាមគេរំពឹងទុក អ្នកចង់ប្រើប្រាស់សេវា AI របស់ Google នឹងត្រូវបង់លុយប្រមាណ ១០០ដុល្លារនៅក្នុង១ឆ្នាំ។

គួរឱ្យដឹងថា សេវាកម្ម Google One គឺ subscriber ត្រូវបង់លុយចំនួន ១០០ដុល្លារសម្រាប់ការប្រើប្រាស់រយៈពេល ១ឆ្នាំ ដោយគម្រោង Google One Premium អនុញ្ញាតឱ្យប្រើអាចផ្ទុកទិន្នន័យ ២តេហ្គាបៃ (2TB) ក៏ដូចជាមុខងារផ្សេងទៀតដូចជា VPN ជាដើម៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ The Verge   អត្ថបទ ៖ សង្ហា

អត្ថបទពេញនិយម