Salah ត្រលប់មកហ្វឹកហាត់វិញហើយ ក្រោយសម្រាកព្យាបាលរបួសអស់ជាង១ខែ
- 2024-02-16 12:27:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Salah ត្រលប់មកហ្វឹកហាត់វិញហើយ ក្រោយសម្រាកព្យាបាលរបួសអស់ជាង១ខែ
ចន្លោះមិនឃើញ
ខ្សែស្លាប Mohamed Salah ត្រលប់មកហ្វឹកហាត់វិញហើយ ក្រោយសម្រាកព្យាបាលរបួសសរសៃជើងជាងមួយខែកន្លងមក។ នេះបើតាមការបញ្ជាក់របស់លោក Jurgen Klopp អ្នកចាត់ការ Liverpool នៅក្នុងថ្ងៃនេះ។
លោក Klopp បាននិយាយថា៖" Salah ត្រលប់មកហ្វឹកហាត់វិញហើយ។ គេកំពុងត្រៀមចូលប្រកួត "។
កីឡាករនេះមានរបួសខាងលើនេះបន្ទាប់ពីចូលលេងប្រកួតឲ្យអេហ្ស៊ីប តទល់នឹងហ្គាណា។
Salah ចាប់ផ្ដើមមានរបួសតាំងពីថ្ងៃទី១៩ ខែមក ដោយទើបជាសះស្បើយកាលពីពេលថ្មីៗនេះ៕
ប្រភព៖ Fabrizio Romano