មកស្គាល់អ្នកចាត់ការ PL បច្ចុប្បន្នដែលដឹកនាំក្លឹបរបស់ខ្លួនបានយូរបំផុត
- 2024-02-19 10:56:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់អ្នកចាត់ការ PL បច្ចុប្បន្នដែលដឹកនាំក្លឹបរបស់ខ្លួនបានយូរបំផុត
ចន្លោះមិនឃើញ
លោក Jurgen Klopp អ្នកចាត់ការបច្ចុប្បន្នក្នុង Premier League ដែលបានដឹកនាំក្លឹបរបស់លោកបានយូរបំផុតក្នុងលីគកំពូលមួយនេះ។ នេះបើយោងតាមស្ថិតិរបស់ Transfermarkt។
លោកបានដឹកនាំ Liverpool រយៈពេល៨ឆ្នាំ ចាប់ពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
ក្នុងកំឡុងពេលដឹកនាំក្លឹប Liverpool នេះ Klopp បានដឹកនាំ៤៦៩ប្រកួត ឈ្នះ ២៩២ប្រកួត ស្មើ ៩៦ប្រកួត និងចាញ់ ៨១ប្រកួត ដោយឈ្នះពានធំៗដូចជា ពាន Premier League ១ដង និង UEFA Champions League ១ដង។
អ្នកចាត់ការ PL ដែលដឹកនាំក្លឹបរបស់ខ្លួនបានយូរបំផុតបន្ទាប់ពីលោកគឺ លោក Pep Guardiola បានដឹកនាំ Manchester City រយៈពេល ៧ឆ្នាំ៕