កីឡាករ​ សុខ​ រិទ្ធ​ សម្រាក​ខ្ទង់​ ៦ខែ​ទើប​អាច​វិល​ចូល​សង្វៀន​វិញ​បាន​

  • 2024-02-23 09:23:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ទម្ងន់​ស្រាល​ សុខ​ រិទ្ធ​ ត្រូវ​សម្រាក​ព្យាបាល​ខ្ទង់​ ៦ខែ​ទើប​អាច​វិល​មក​ចូល​សង្វៀន​ប្រដាល់​គុន​ខ្មែរ​វិញ​បាន​នេះ​បើ​តាម​ភរិយា​របស់​គេ​បាន​បញ្ជាក់។​

រូបភាពហ្វេសបុក Town Sport

នៅ​ ស្រីពៅ​ ដែល​ជា​ភរិយា​របស់​កីឡាករ​ សុខ​ រិទ្ធ​ បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​បាក់​ច្រើន​កន្លែង​ទើប​តម្រូវ​ឲ្យ​សម្រាក​ព្យាបាល​យូរ​រហូត​ឈាន​ដល់​ទៅ​ ៦ខែ​ទើប​អាច​ចូល​ប្រកួត​វិញ​បាន។​ មុន​ដំបូង​គឺ​ឃើញ​របួស​បាក់​តែ​ឆ្អឹង​ម្រាមដៃ​ចង្អុល​នោះ​ទេ​ ប៉ុន្តែ​ក្រោយ​មក​ទៀត​ទើប​ឃើញ​ថា​កដៃ​នោះ​ក៏​បាក់​ត្រូវ​ដាក់​ដែក​ដែរ។​

រូបភាពហ្វេសបុក Town Sport

ភរិយា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ លើក​ទី៣២​ នៅ​កម្ពុជា​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ចំពោះ​ជីវភាព​ក៏​មាន​ការ​បារម្ភ​ខ្លះៗ​ដែរ​ ព្រោះ​ជំហរ​ធំ​ក្នុង​ការ​រក​ចំណូល​ សុខ​ រិទ្ធ​ ប៉ុន្តែ​ឥលូវ​នេះ​ឈឺ​ហើយ​ត្រូវ​សម្រាក​យូរ​ទៀត។​ ស្រីពៅ​ បន្ថែម​ទៀត​ថា​ បើ​មាន​តែ​២នាក់​ប្ដី​ប្រពន្ធ​គឺ​មិន​សូវ​ចោទ​ជា​បញ្ហា​ទេ​ តែ​នេះ​ត្រូវ​ទំនុក​បម្រុង​គ្រួសារ​ ដូច្នេះ​មាន​ការ​ពិបាកចិត្ត​អំពី​បញ្ហា​នេះ​ដែរ។​

រូបភាពលើហ្វេសបុក សុខ​ រិទ្ធ

រំលឹក​ដែរ​ថា​ កីឡាករ​ សុខ​ រិទ្ធ​ មាន​របួស​បាក់​ម្រាដៃ​ចង្អុល​ និង​កដៃ​ឆ្វេង​ បន្ទាប់​ពី​ប្រកួត​មិត្តភាព​ជា​មួយ​អ្នក​លេង​គុន​ថៃ​ ខាចនដេញ ផលឡុម​ កាល​ពី​ថ្ងៃ​ទី១៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​ នៅ​សង្វៀន​ Town៕​

អត្ថបទ៖ នួន ស៊ីណា​